ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​ឧបត្ថម្ភ​ទឹក​ពិសា​កម្ពុជា​ចំនួន ៧៥០០ កេស ចែក​ជូន​ប្រជាជន​ នៅ​តំបន់​ភៀសខ្លួន ខេត្តឧត្តរមានជ័យ

3 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ​ ៖ នា​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

ខេត្តឧត្តរមានជ័យ​ ៖ នា​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​ទឹក​ពិសា​កម្ពុជា​ចំនួន ៧៥០០ កេស មក​ចែក​ជូន​ដោយ​ផ្ទាល់​ ដល់​ប្រជាជន​ដែល​ភៀសខ្លួន​ មក​ទីទួល​សុវត្ថិភាព ស្ថិត​នៅ​តំបន់​ស្រុក​ចុងកាល ខេត្តឧត្តរមានជ័យ​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ខ្នះខ្នែង​ចែក​ជូន​ទឹក​ពិសា​កម្ពុជា ទៅ​ដល់​ប្រជាជន​ជា​ច្រើន​គ្រួសារ ដែល​បាន​ជម្លៀស​ចេញពី​តំបន់​ក្តៅ​គគុក​តាម​បន្ទាត់​ព្រំដែន ដែល​ជំហរ​ឧបត្ថម្ភ​បន្តបន្ទាប់​នេះ បង្ហាញ​ច្បាស់​ពី​ស្មារតី​រួបរួម​គ្នា សាមគ្គី​ជួយ​យកអាសារ​គ្នា​ដល់​បងប្អូន​ខ្មែរ ដែល​កំពុង​មានទុក្ខ​លំបាក ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​ផ្តល់​កម្លាំង​ចិត្តធំ​មួយ​ទៅ​ដល់​បងប្អូន​កងទ័ព​ជួរ​មុខ ដែល​ឈរជើង​ការពារ​ព្រំដែន​ដោយ​ភាព​អង់អាច​ក្លាហាន ​។

ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​មោះមុត​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា មាន​តួនាទី​ចូលរួម​ដើម្បី​ជាតិ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង ព្រមទាំង​ពាណិជ្ជកម្ម​សរុប​ជាង ១៤ ទៀត បាន​ដុតដៃដុតជើង​បញ្ជូន​ជំនួយ​ដែល​មានទឹក​ពិសា​កម្ពុជា​ជា​ច្រើន​កេស​ទៅ​ដល់​បងប្អូន​ខ្មែរ​ដែល​នៅ​តំបន់​ភៀសខ្លួន និង​ឧបត្ថម្ភ​ថវិកា ២ លាន​ដុល្លារ​ទៀត​សម្រាប់​ជា​ជំនួយ​ប្រើប្រាស់​ដល់​កងកម្លាំង​ជួរ​មុខ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ ។

ខ្មែរ រួបរួម​គ្នា​! ដើម្បី​កងទ័ព​ខ្មែរ ការពារ​បូរណភាព​ទឹកដី​ពេញ​ដោយ​ភាព​អង់អាច​ក្លាហាន​!
ស្មារតី​រួបរួម​គ្នា ខ្មែរ ស្រលាញ់ ខ្មែរ​! ៕ អត្ថបទសហការ