ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០០ ​នាក់​នៅ​ប្រទេស​ជប៉ុន​ប្រមូលផ្តុំ​តវ៉ា និង​ថ្កោលទោស​ប្រឆាំង​ការ​ឈ្លានពាន​របស់​ចោរ​សៀម​ លើ​អធិបតេយ្យភាព​កម្ពុជា

2 ថ្ងៃ មុន

ប្រទេសជប៉ុន​ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា និង​ថ្កោលទោស​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​អធិបតីភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។…

ប្រទេសជប៉ុន​ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា និង​ថ្កោលទោស​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​អធិបតីភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ការ​ជួបជុំ​នេះ គឺ​ធ្វើ​ឡើង​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​ដើម្បី​បញ្ជូន​សារ​ប្រឆាំង​ការ​ឈ្លានពាន​ថៃ និង​គាំទ្រ​វី​រៈ​កងទ័ព​ខ្មែរ​ ដែល​អង់អាច​ក្លាហាន​ការពារ​បូរណភាព​ទឹកដី​ ។

សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​បាន​ជួបជុំ​គ្នា​ចំនួន ៦​ទីតាំង​ក្នុង​នោះ​រួម​មានការ​ជួបជុំ នៅ​ស្រុក​អាយ​កា​វ៉ា ខេត្ត​កា​ណា​ហ្គា​វ៉ា ការ​ជួបជុំ​នៅ​ក្រុង​តូ​យ៉ូ​ហា​ស៊ី ខេត្ត​អាយ​ឈិ និង​ការ​ជួបជុំ​នៅ​តារាង​បាល់ទាត់ NishiGifu នៅ​ខេត្ត​ហ្គិ​ហ្វុ ប្រទេស​ជប៉ុន​ជាដើម ដែល​សរុប​មាន​ប្រមាណ​ជិត ៥០០​នាក់​ ។

សូម​បញ្ជាក់​ថា​ក្រៅពី​ការ​ប្រមូលផ្តុំ​នា​ពេល​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន នឹង​បន្ត​ប្រមូលផ្តុំ​ជា​បន្តបន្ទាប់​ដើម្បី​បង្ហាញ​ការ​រួបរួម​គ្នា​ ជាមួយ​ពលរដ្ឋ​ក្នុងស្រុក និង​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ការ​ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ ​មក​លើ​កម្ពុជា ​។

គួរ​រំលឹក​ថា ក្រៅពី​ប្រទេស​ជប៉ុន ពលរដ្ឋ​ខ្មែរ​នៅ​លើ​ពិភពលោក ​ដែល​រួម​មាន​កូរ៉េ និង​អូស្ត្រាលី​ជាដើម បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​ មក​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បង្ក​វិនាសកម្ម​ដល់​អាយុជីវិត​មនុស្ស និង​ប្រាង្គ​ប្រាសាទ​ ដែល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក ហើយ​ការ​ឈ្លានពាន​របស់​ថៃ​នេះ បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចាក​ចេញពី​ផ្ទះសំបែង​ថែម​ទៀត​ផង ​៕ អត្ថបទសហការ