ពិព័រណ៍ CAMWATER, CAMBUILD និង CAMAUTO ឆ្នាំ២០២៥ រួបរួមគ្នាដើម្បីជំរុញនវានុវត្តន៍ និងពន្លឿនការរីកចម្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងចលនភាព ។
រាជធានីភ្នំពេញ៖ ចក្ខុវិស័យរបស់កម្ពុជា សម្រាប់អនាគត ដែលមានការតភ្ជាប់ ភាពរឹងមាំ និងចីរភាពកាន់តែប្រសើរ ដែលនឹងក្លាយជាចំណុចដ៏សំខាន់ នៅថ្ងៃនេះ ។ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Informa Markets និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាផ្លូវការ (MOU) នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញនៃ ប្រទេសកម្ពុជា ។
ពិធីចុះហត្ថលេខានេះបានប្រមូលផ្តុំភាគី ពាក់ព័ន្ធសំខាន់ៗ មកពីវិស័យសំណង់ ទឹកស្អាត និងរថយន្ត។ តំណាងជាន់ខ្ពស់ មកពីក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា ក្រុមប្រឹក្សាវិស្វករកម្ពុជា សមាគមវិនិយោគិន អ្នកម៉ៅការ អ្នកគ្រប់គ្រង់ គម្រោងការដ្ឋាន និងស្ថាបត្យករកម្ពុជា និងសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា បានចូលរួមក្នុងពិធីនេះ ដែលនឹងឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នា នៃកិច្ចសហប្រតិបត្តិការនេះក្នុងវិស័យផ្សេងៗគ្នា ។
“កិច្ចសហប្រតិបត្តិការនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា” នេះជាប្រសាសន៍របស់លោក Gerard Leeuwenburgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets។ “តាមរយៈវេទិកាពិព័រណ៍របស់យើងជាមួយនឹងអ្នកជំនាញ និងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា យើងកំពុងបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព។”
តាមរយៈកិច្ចសហការដ៏សកម្មនេះពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ នឹងគាំទ្ររបៀបវារៈអភិវឌ្ឍន៍វិស័យទឹករបស់កម្ពុជាដោយ៖
· ពន្លឿនការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកបដោយចីរភាព
· បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ការប្រព្រឹត្តកម្មទឹក និងការចែកចាយ
· គាំទ្រការធ្វើទំនើបកម្មប្រព័ន្ធសាធារណូបភោគនៅតាមតំបន់ទីក្រុង និងជនបទ
· សម្របសម្រួលការបណ្តុះបណ្តាល ការផ្លាស់ប្តូរចំណេះដឹង និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព
· បង្កើតកិច្ចសន្ទនារវាងអ្នកបង្កើតគោលនយោបាយ អ្នកគ្រប់គ្រង អ្នកផ្តល់សេវាសាធារណៈ និងអ្នកច្នៃប្រឌិត
· ភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធកម្ពុជាជាមួយនឹងការអនុវត្តល្អបំផុតអន្តរជាតិ
អនុស្សរណៈនៃការយោគយល់គ្នារវាង ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ (CAMWATER2025) និង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នេះនឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក ។
ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ (CAMWATER 2025) ត្រូវបានដាក់ជាយុទ្ធសាស្ត្រក្នុងវេទិកាពាណិជ្ជកម្មពហុវិស័យដ៏សកម្មមួយ ដែលរួមជាមួយ CAMBUILD ២០២៥ និង CAMAUTO ២០២៥។ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ (DIECC) រាជធានីភ្នំពេញ ពិព័រណ៍ទាំងបីនេះនឹងបង្កើតប្រព័ន្ធអេកូធុរកិច្ចដ៏ទូលំទូលាយបំផុតរបស់កម្ពុជាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងចលនភាព – ដែលដឹកនាំដោយក្រុមហ៊ុន Informa Markets ។
CAMBUILD ២០២៥ គឺជាពិព័រណ៍អគារ និងសំណង់ដ៏ធំបំផុត និងមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា ដែលបង្ហាញនូវដំណោះស្រាយអគារឆ្លាតវៃ និងទំនើបបំផុត សម្ភារៈប្រកបដោយចីរភាព និងនវានុវត្តន៍វិស្វកម្ម។
CAMWATER ២០២៥ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការប្រព្រឹត្តកម្មទឹកកខ្វក់ និងនិរន្តរភាព – ដែលឥឡូវនេះត្រូវបានលើកកម្ពស់ដោយភាពជាដៃគូជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា CWA ដើម្បីដោះស្រាយអាទិភាពជាតិក្នុងការទទួលបានទឹកស្អាត និងការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ។
CAMAUTO ២០២៥ ត្រូវបានជំរុញដល់វិស័យយានយន្ត និងចលនភាព ដោយបង្ហាញនូវបច្ចេកវិទ្យាយានយន្តទំនើប គ្រឿងបន្លាស់ និងគ្រឿងជួសជុលបន្ថែម ដំណោះស្រាយទីផ្សារ និងប្រព័ន្ធដឹកជញ្ជូនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។
“តាមរយៈការរួបរួមយុទ្ធសាស្ត្រវិស័យទាំងបីនេះស្ថិតក្រោមដំបូលតែមួយ យើងកំពុងតែបង្កើតប្រព័ន្ធអេកូឡូស៊ីដែលគ្មានគូរប្រៀបសម្រាប់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” នេះបើតាមប្រសាសន៍របស់លោក Leeuwenburgh។ “នេះគឺជាការបើកចំហនូវភាពរួមគ្នានៃវិស័យផ្សេងៗ ក្នុងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ និងជួយពន្លឿនគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។”
ការប្រារព្ធពិព័រណ៍ទាំងបីនេះនៅទីតាំងរួមជាមួយគ្នាតាមយុទ្ធសាស្ត្រនេះ នឹងបង្កើតបាននូវបរិយាកាសដែលមានការទំនាក់ទំនងគ្នា ដែលក្នុងនោះរួមមាន វិស័យសំណង់ វិស័យទឹកស្អាត និងយានយន្តជួបប្រសព្វរវាងគ្នា។ ការរួមបញ្ចូលគ្នានេះនឹងនាំមកនូវ៖
· នវានុវត្តន៍ឆ្លងវិស័យតាមរយៈដំណោះស្រាយរួម និងសហបច្ចេកវិទ្យា
· ពង្រីកឱកាសវិនិយោគតាមរយៈការភ្ជាប់បណ្តាញភាគីពាក់ព័ន្ធដ៏ចម្រុះ
· ការសម្របសម្រួលកិច្ចសន្ទនាគោលនយោបាយជាមួយសមាគម និងស្ថាប័នរដ្ឋាភិបាល
· ដំណោះស្រាយដែលពន្លឿនចំពោះបញ្ហាប្រឈមដែលកំពុងវិវត្តនៅតំបន់ទីក្រុង និងទីជនបទនៅកម្ពុជា
· ឱកាសសម្រាប់ពង្រីកសមត្ថភាព ជំនាញក្នុងស្រុក និងការត្រៀមកម្លាំងពលកម្ម
ជាមួយនឹងក្រុមហ៊ុនតាំងពិព័រណ៍ឈានមុខជាង ១០០ក្រុមហ៊ុន និងអ្នកពាណិជ្ជកម្មជាង ៦,០០០ នាក់ មកពីប្រទេសជាង១២ រួមមាន វៀតណាម ចិន ម៉ាឡេស៊ី ថៃ អ៊ីតាលី កូរ៉េ និងប្រទេសផ្សេងៗទៀត។ ការប្រារព្ធពិព័រណ៍ CAMBUILD, CAMWATER និង CAMAUTO ឆ្នាំ២០២៥ សន្យាថានឹងក្លាយជាវេទិកាអាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយានយន្តរបស់កម្ពុជា ។
ដោយពេលវេលាកាន់តែខិតជិតមកដល់ខែតុលា ឆ្នាំ២០២៥ យើងលើកទឹកចិត្តដល់អ្នកតាំងពិព័រណ៍ អ្នកទស្សនា និងអ្នកដឹកនាំឧស្សាហកម្មឱ្យចុះឈ្មោះទុកជាមុន។ ប្រសិនបើលោកអ្នកចង់ពង្រីកទំនាក់ទំនងអាជីវកម្ម ស្វែងរកបច្ចេកវិទ្យាថ្មីៗ ឬជួយកំណត់អនាគតហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពីពិព័រណ៍ CAMBUILD, CAMWATER និង CAMAUTO ២០២៥ ផ្តល់ជូននូវឱកាសដ៏ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ។
CAMBUILD ២០២៥, CAMWATER ២០២៥ និង CAMAUTO ២០២៥ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.cambuild.com, www.camwaterexpo និង www.camautoexpo.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ