ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet បាន​ចូលរួម​យុទ្ធនាការ​បរិច្ចាគ​ឈាម​ជាតិ ​ក្នុង​ការ​គាំទ្រ​បុព្វហេតុ​មនុស្សធម៌ និង​អ្នក​ស្នេហា​ជាតិ​កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អុ​ី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន ចូលរួម​ដោយ​មោទនភាព​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ស្រប​តាម​ការ​អំពាវនាវ​របស់ លោក​ជំទាវ​បណ្ឌិត…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អុ​ី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន ចូលរួម​ដោយ​មោទនភាព​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ជាតិ​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ស្រប​តាម​ការ​អំពាវនាវ​របស់ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា ចិត្ត​បន្ត​របស់​ខ្លួន​ចំពោះ​តម្លៃ​មនុស្សធម៌ សាមគ្គីភាព​ជាតិ និង​ការ​ទទួលខុសត្រូវ​ស្នេហា​ជាតិ ​។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា៖ « ​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ រួម​ទាំង​ការ​គាំទ្រ​ដល់​យុទ្ធ​ជន​កម្ពុជា​ដែល​កំពុង​ការពារ បូរណភាព​ទឹកដី​ចំពោះ​សត្រូវ​ឈ្លានពាន សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​បរិច្ចាគ​ឈាម ឱ្យ​បាន​ច្រើន​គ្នា​ដើម្បី​ត្រៀម​នៅ​ពេល​បន្ទាន់​ណាមួយ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩.០០ ព្រឹក រហូត​ដល់​ម៉ោង ១៧.០០ ល្ងាច នៅ​កោះ​ពេជ្រ អគារ JKL» ​។​

លោក ហ៊​ន ម៉ា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន TODAY internet បាន​និយាយ​ថា៖ «​ក្រុមហ៊ុន TODAY internet យើង​ជឿ​ថា​ស្នេហា​ជាតិ​គឺ​ត្រូវ​បង្ហាញ​ជា​សកម្មភាព ហើយ​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្តល់​ឈាម​នេះ​ពួក​យើង​ឈរ​ក្បែរ​គ្នា​ជាមួយ​ប្រជាជន​កម្ពុជា និង​អ្នក​ការពារ​ដ៏​ក្លាហាន​របស់​យើង​នៅ​ជួរ​មុខ​។ គ្រប់​ដំណក់ឈាម​គឺជា​និមិត្តរូប​នៃ សាមគ្គីភាព ក្តី​មេត្តា និង​ការ​គាំទ្រ​របស់​យើង​សម្រាប់​ប្រទេស​ជាតិ​» ។​

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​ក្នុងគោលបំណង​ ដើម្បី​ត្រៀម​នៅ​ពេល​បន្ទាន់​ណាមួយ​ ក្នុងអំឡុងពេល​មាន​ជម្លោះ និង​ការ សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ​។ បុគ្គលិក​របស់​ក្រុមហ៊ុន TODAY internet គ្រប់​ជាន់ថ្នាក់​បាន ចូលរួម​យ៉ាង​សកម្ម ​ក្នុង​សកម្មភាព​ដ៏​មាន​អត្ថន័យ​នេះ ​៕ អត្ថបទសហការ