ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឌី​ជី​ប៊ី ដាក់​ដំណើរការ​ កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម…

រាជធានីភ្នំពេញ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥៖ ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ​មួយ​នៅ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក ​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ដាក់​ដំណើរការ និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អតិថិជន​របស់​ខ្លួន ​។

កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើងជា​មួយ​រូបរាង​ថ្មី ទាន់សម័យ រស់​រវើក និង​ដំណើរការ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ដែល​អាច​ឱ្យ​អតិថិជន​ទូទៅ ឬ​អាជីវករ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ បាន​កាន់តែ​លឿន​ជាង​មុន និង​សុវត្ថិភាព​ជាង​មុន មិន​ថា​ទូទាត់​ថ្លៃ​ទំនិញ​តាម KHQR បញ្ចូល​លុយ​ទូរ​សព្ទ ផ្ទេរ ឬ​ទទួល​ប្រាក់​ក្នុង និង​ក្រៅប្រទេស បង្ក​កកាត បើក​គណនី​ថ្មី​បន្ថែម​ទាំង​គណនី​បញ្ញើ​សន្សំ និង​គណនី​បញ្ញើ​មាន​កាលកំណត់ ស្នើ​សុំ​កម្ចី និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ជា​ច្រើន ​។

បន្ថែម​ពី​នេះ កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី​នេះ ក៏​បាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយទៀត​គឺ Telegram Chatbot (Telegram Group Chat) ដើម្បី​តប​តាម​តម្រូវការ​ជាក់ស្តែង ក៏​ដូច​ជា​ការ​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ក្នុង​ការ​ទទួល​ទូទាត់​ប្រាក់​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ដែល​ជា​ដៃគូ​អាជីវករ​ធនាគារ ឌី​ជី​ប៊ី​ផង​ដែរ ។

លោក JEON JUNMO អគនាយក​ប្រតិបត្តិ​រង​នៃ​ធនាគារ ឌី​ជី​ប៊ី បាន​មាន​ប្រសាសន៍​ថា​៖ យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី​នេះ​ ។ វា​គឺជា​ជំហាន​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត របស់​យើង​ដើម្បី​ឆ្ពោះទៅ​ រក​សេវា​ធនាគារ​ឌី​ជី​ថ​ល ដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ដោយ​យកចិត្តទុកដាក់ ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អតិថិជន និង​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ​។

ឥឡូវនេះ​លោក​អ្នក​ក៏​អាច​ទាញ​យក​ កម្មវិធី​ធនាគារ​ចល័ត DGB Mobile ថ្មី នៅ​លើ App Store ឬ Google Play ដើម្បី​ទទួលយក​បទ​ពិសោធន៍​ ធនាគារ​ជំនាន់​ថ្មី​ជាមួយ DGB Mobile​ ។

អំពី​ធនាគារ ឌី​ជី​ប៊ី
ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ ដែល​មានកម្ម​សិទ្ធិ​កាន់កា.ប់​ភាគហ៊ុន 100% នៃ​ធនាគារ អាយ​អឹ​ម (iM) ហើយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ ឌី​ជី​ប៊ី និង​ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​។ ធនាគារ ឌី​ជី​ប៊ី បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មានឈ្មោះ​ថា Cam Capital Co, Ltd ហើយ​នៅ​ក្នុង ឆ្នាំ ២០២៥ ធនាគារ បាន​ទទួល​អាជ្ញាប័ណ្ណ ជា​ធនាគារពាណិជ្ជ ពី​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ដែល​មានឈ្មោះ​ជា​ផ្លូវការ​ ថា​ធនាគារ ឌី​ជី​ប៊ី ភី​អិ​ល​ស៊ី​។ ធនាគារ បាន​និង​កំពុង​បន្ត​ផ្ដល់​ជូន​ នូវ​សេវា​ធនាគារ យ៉ាង​ពេញលេញ​ដល់​អតិថិជន​ដូច​ជា​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត (DGB Mobile) អេ​ធី​អឹ​ម ប័ណ្ណ​ឥណ​ពន្ធ សេវា​បើកប្រាក់​បៀរ​វត្ស​ន៍ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស សេវា​ទទួល ឬ ផ្ទេរ​ប្រាក់​ក្រៅប្រទេស SWIFT សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ ៕ អត្ថបទសហការ