ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ពិនិត្យ​លទ្ធភាព ​ដើម្បីបន្ត​អនុស្សរណៈ​ នៃ​ការ​យោគយល់​ ដែលទាក់ទង​នឹង​ការ​អប់រំ​បណ្ដុះបណ្ដាល​ បច្ចេកទេស និង​វិជ្ជាជីវៈ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឯកភាព​គ្នា​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហការ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាក់ទង​នឹង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ ​។…

រាជធានីភ្នំពេញ​​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឯកភាព​គ្នា​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហការ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាក់ទង​នឹង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ ​។

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ឯកឧត្តម យាន ឈី​ង​ហ៊ុយ (YAN Qinghui) អនុរដ្ឋមន្ត្រី​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហការី ដើម្បី​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​មួយ​ចំនួន នា​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គ្រប់​កម្រិត ដែល​សម្រេច​បាន​នូវ​សហគមន៍​ជោគវាសនា​រួម​នៅ​គ្រប់​រដូវ​កាល ដែល​ត្រូវ​បាន​អនុវត្ត​នៅ​គ្រប់​កម្រិត ទាំង​កម្រិត​រដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និង​ខេត្ត​។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ដើម្បី​រួមចំណែក​ដល់​ការ​បន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គួរតែ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាក់ទង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​ទន្ទឹងរង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ទៅ​លើ​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​ជា​ពិសេស​លើ​វិស័យ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​»​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម យាន ឈី​ង​ហ៊ុយ (YAN Qinghui) អនុរដ្ឋមន្ត្រី​ក្រសួង​ធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ​។ ដោយ​ភាគី​ចិន​យល់ព្រម​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ទាក់ទង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ឯកឧត្តម យាន ឈី​ង​ហ៊ុយ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​​ ៕ អត្ថបទសហការ