រាជធានីភ្នំពេញ៖ ទំនាក់ទំនងល្អៗរបស់មាតាបិតាជាមួយកូនៗមិនងាយនឹងកើតឡើងនោះទេ លុះត្រាតែអ្នកបង្កើតទម្លាប់ល្អៗ ដែលអាចជំរុញអ្នកខិតទៅរកគោលដៅមួយនោះ។ ខាងក្រោមនេះគឺជាទម្លាប់ល្អទាំង ៥ ដែលនឹងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយកូនអ្នក ។
១. សួរសុខទុក្ខគ្នាពេលព្រឹក និងពេលល្ងាច
នៅពេលព្រឹក ឬពេលល្ងាច ទោះជារវល់យ៉ាងណាក៏ដោយ កុំភ្លេចនិយាយជាមួយកូន យ៉ាងហោចណាស់ ក៏និយាយត្រឹម អរុណសួស្តី! ឬកូនញ៉ាំបាយអស់ទេ? នៅសាលាថ្ងៃនេះយ៉ាងណាដែរ0x017d7 ព្រមទាំងលើកទឹកចិត្តពួកគេ ដោយនិយាយពាក្យថា ប៉ាម៉ាក់ស្រឡាញ់កូន ។ ទម្លាប់បែបនេះ នឹងបង្កើតបាននូវទំនាក់ទំនងដ៏ល្អ រវាងឪពុកម្តាយ និងកូន ។
២. លេងជាមួយគ្នា
ការលេងជាមួយកូនរបស់អ្នក អាចបង្កើតការគោរពខ្លួនឯង និងពង្រឹងចំណងមេត្រីភាពរវាងឪពុកម្តាយ និងកូន។ ការលេងជាមួយក្មេងទើបចេះដើរតេះតះ អាចដូចជាល្បែងផ្គុំរូប LEGO ឬបាល់។ ប្រសិនជាកូនអ្នកមានវ័យជំទង់ អ្នកអាចជ្រើសរើសយកការលេង ដូចជាបាល់បោះ ជិះកង់ជាមួយគ្នា ឬសូម្បីតែមើលកីឡា ដែលចូលចិត្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាបង្កើតនូវទំនាក់ទំនងដ៏រីករាយរួមគ្នា ដែលអាចលើកកម្ពស់សុខុមាលភាពរបស់កូន និងពង្រឹងទំនាក់ទំនង មាតាបិតាផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីពង្រឹងទំនាក់ទំនង របស់អ្នកជាមួយកូនអ្នក ចូរបណ្តុះទម្លាប់នៃការលេងជាមួយគ្នា។
៣. “ទុកទូរស័ព្ទរបស់អ្នក” បន្ទាប់នៅមួយឡែកសិន នៅពេលអ្នកចេញធ្វើការ
បើគ្មានកិច្ចការងារបន្ទាន់ ឬចាំបាច់ខ្លាំងទេ សូមទុកទូរស័ព្ទរបស់អ្នកនៅឱ្យឆ្ងាយ ហើយចំណាយពេលនៅជាមួយកូន ពោលគឺបង្ហាញវត្តមាន នៅពេលកូនត្រូវការ ។ អ្នកអាចនៅក្បែរកូន ដើម្បីជជែកគ្នាលេង អានសៀវភៅ ធ្វើម្ហូប ឬកិច្ចការផ្ទះជាមួយគ្នា ។ ប្រសិនបើអ្នកកំពុងស្វែងរក វិធីពង្រឹងទំនាក់ទំនងរបស់អ្នក ជាមួយកូន សូមអ្នកទម្លាប់ ទុកទូរស័ព្ទរបស់អ្នកនៅមួយឡែកសិន។
៤. ការសួរសំណួរ
ការសួរសំណួរបង្ហាញថា អ្នកចាប់អារម្មណ៍លើមនុស្សម្នាក់ ដែលជាមិត្តភ័ក្តរបស់កូនអ្នក ។ ប្រសិនបើអ្នកពិតជាចង់ដឹង ចង់ឃើញ អ្វីដែលកើតឡើងចំពោះកូននៅសាលា អំពីការជជែកគ្នា រវាងកូនអ្នកជាមួយមិត្តភក្តិលើរឿងអ្វីខ្លះ សូមសួរកូនរបស់អ្នក។ សំណួររបស់អ្នកនឹងបើកការសន្ទនា ដោយបើកចំហរ ហើយបង្ហាញថា អ្នកឱ្យតម្លៃកូនរបស់អ្នក។ ទាំងនេះខុសពីការសួរដេញដោល ហើយប្រយ័ត្ន សូមកុំដាក់សម្ពាធកូន ចោទប្រកាន់ ឬស្តីបន្ទោសកូនឱ្យសោះ។ ការសួរសំណួរដ៏រីករាយនឹងធ្វើឱ្យកូនមានអារម្មណ៍ថាអ្នកបារម្ភ ឱ្យតម្លៃ និងយកចិត្តទុកដាក់លើកូន ។
៥. ការអានរួមគ្នា
សូមចំណាយពេលល្ងាចនៅលើគ្រែជាមួយកូន ហើយអានសៀវភៅជាមួយគ្នា។ ចំពោះកូនធំៗ អ្នកអាចសៀវភៅ និងពិភាក្សាអំពីវា។ វានឹងផ្តល់ចំណេះដឹងបន្ថែមដល់កូន អប់រំផ្លូវចិត្ត និងបង្កើតពេលវេលាដ៏មានតម្លៃជាមួយកូន ៕ ប្រភព៖ allprodad.com
អត្ថបទនេះផលិតឡើង ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មី ចូលរៀនថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣១ ខែកក្កដា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ