រាជធានីភ្នំពេញ៖ ក្រុមហ៊ុន «ហ្គេនស៍បឺគ» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភ ដល់បងប្អូនប្រជាជនភៀសសឹក ដែលបានរត់ភៀសខ្លួន ទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារកងទ័ពឈ្លានពានរបស់ថៃ នូវអង្ករប្រមាណ ១០០តោន និងភេសជ្ជៈចំនួន ៣០០០ កេស ដើម្បីជួយសម្រាល នូវទុក្ខលំបាក ដល់បងប្អូនដែលកំពុងជួបប្រទះជាក់ស្ដែង នៅពេលនេះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ជម្លោះតាមបណ្ដោយព្រំដែននេះ បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ជាច្រើននាក់ បាននឹងកំពុងភៀសខ្លួនចេញចោលផ្ទះសំបែង ចេញពីភូមិឋាន និងពីតំបន់រងគ្រោះនានាតាមបណ្ដោយព្រំដែន ដើម្បីរកកន្លែងសុវត្ថិភាព៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ