
ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ អំពាវនាវដល់កម្មករនិយោជិតកុំឱ្យជ្រួលច្របល់ នឹងហេតុការផ្ទុះអាវុធនៅព្រំដែន
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហជីព និងសមាគមសេដ្ឋកកិច្ចក្រៅប្រព័ន្ធ ប្រមាណ ២០០នាក់ ដែលមកពីគ្រប់និន្នាការ ដើម្បីសំណេះសំណាល និងផ្លាស់ប្ដូរព័ត៌មានស្ដីពីការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅតាមបន្ទាត់ព្រំដែន ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការផ្ទុះអាវុធរវាងកម្ពុជា និងថៃនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បង្កឡើងដោយកងទ័ពថៃបា.ញ់មកលើកងទ័ពកម្ពុជាមុន។ យ៉ាងណា ស្ថានការណ៍នៃការផ្ទុះអាវុធនេះ កម្ពុជាអាចគ្រប់គ្រងបានយ៉ាងល្អ ដោយមិនបង្កផលប៉ះពាល់ទៅដល់បណ្ដារោងចក្រនានានៅតាមខេត្ត និងតាមតំបន់ផ្សេងៗ នៃប្រទេសកម្ពុជានោះទេ ។
ក្នុងន័យនេះ ឯកឧត្តរដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយបន្ដដល់កម្មករនិយោជិតទាំងអស់ ត្រូវជឿជាក់ទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដោយរក្សាភាពនឹងនរ កុំជ្រួលច្របល់ ស្លន់ស្លោរហូតទិញទំនិញស្ដុកធ្វើឱ្យទំនិញឡើងថ្លៃ។ នៅក្នុងកាលៈទេសៈនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានស្នើឱ្យកម្មករទាំងអស់ត្រូវរួបរួមគ្នាជាធ្លុងមួយ ជួយគ្នាតាមលទ្ធភាពដើម្បីលើកទឹកចិត្តកងទ័ពដែលកំពុងប្រយុទ្ធនៅព្រំដែន ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏ស្នើឱ្យតំណាងសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយផ្សព្វផ្សាយបន្ដទៅកាន់មិត្តភក្តិដែលជាជនបរទេស ឱ្យបានយល់ពីស្ថានភាពនេះផងដែរ ដោយថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះទេ ហើយអ្វីដែលបានកើតឡើង គឺជាការការពារសិទ្ធិ និងបូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ