ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វ​ជ្ជា​ជីវៈ ចេញ​ញត្តិ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​ថៃ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​រំលោ.ភ​បំពាន…

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ញត្តិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​រំលោ.ភ​បំពាន ​យ៉ាង​គ​ឃ្លី​ន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បា.ញ់ប្រហារ​មុន ​មក​លើ​កងទ័ព​កម្ពុជា ​ដែល​កំពុង​តែ​ឈរជើង​ការពារ ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ​។

ក្នុង​ញត្តិ​ដដែល ក្រសួង​ការងា​គូសបញ្ជាក់​ថា ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា បាន​និង​កំពុង​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​ភាព ចាស់ទុំ​ខាង​នយោបាយ​ការទូត​យ៉ាង​ម៉ឺងម៉ាត់ និង​បន្ត​កសាង​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព ល្អជា​មួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ជិតខាង ផ្ទុយ​ទៅ​វិញ ប្រទេស​ថៃ​បែរជា​រំលោ.ភ​នូវ​អធិបតេយ្យភាព​ក្នុង​តំបន់ ដែល​កំពុង​មាន​ជម្លោះ និង​កំពុង​ដាក់​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​បាន​លប​វាយឆ្មក់​មក កាន់​កងទ័ព​កម្ពុ​ជានា​ព្រឹក​នេះ​ ។

ទន្ទឹម​នេះ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការងារ ប្រកាស​គាំទ្រ​យ៉ាង​ឱឡារិក​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ ប្រើប្រាស់​យន្តការ​វាយបក​ដែល​ជា​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សូម​អំពាវ នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សូមកុំ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព​ជួរ​មុខ ខណៈ​ពេល​ដែល យើង​ត្រូវ​រួបរួមសាមគ្គី​គ្នា ដើម្បី​ការពារ​ជាតិ និង​ទឹកដី​យើង​ទាំងអស់​គ្នា និង​សូម​ចូលរួម​លើកទឹកចិត្ត​ដល់​បងប្អូន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស បងប្អូន​កងទ័ព​ជួរ​មុខ​ដែល​កំពុង​ត្រូវ​បាន​ទ័ព​ថ​វាយឆ្មក់ និង​កំពុង ទប់ទល់​វាយបក​នឹង​សត្រូវ​នៅ​សមរភូមិ​ជួរ​មុខ តាម​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្តឧត្តរមានជ័យ និង​ខេត្ត ព្រះ​វិហារ ​។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​របស់​ក្រសួង បាន​ជូនពរ​បងប្អូន​កងទ័ព​កម្ពុជា​ទទួល​បាន​សុខ​សុវត្ថិភាព និង​ជោគជ័យ​ក្នុង ការ​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ មាតុភូមិ​ ។

ជា​ថ្មី​ម្ដងទៀត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​រំលោ.ភ​បំពាន​យ៉ាង​គ​ឃ្លី​ន របស់​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បា.ញ់ប្រហារ​មុន​មក​លើ​កងទ័ព​កម្ពុជា ដែល​កំពុង​តែ​ឈរជើង​ការពារ ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​។ នេះ​បើ​យោង​តាម​លិខិត​ដដែល ​៕ អត្ថបទសហការ