ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប​ម៉ុង ចូលរួម​ឧបត្ថម្ភ​ថវិកា ២,០០០,០០០​ដុល្លារ (២​លាន​ដុល្លារ​) ដល់​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ ការពារ​បូរណភាព​ទឹកដី​កម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឆ្លើយ​តប​តាម​សភាពការណ៍​បាន​យ៉ាង​រហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ទឹក​ពិសា​កម្ពុជា​ចំនួន ៧៥០០ កេស ដឹក​ចេញ​ភ្លាម​ៗ​ជូន​ទៅ​ដល់​ប្រជាជន​ខ្មែរ​ដែល​ភៀសខ្លួន​ចេញពី​តំបន់​ក្តៅ​គគុក…

រាជធានីភ្នំពេញ​ ៖ ឆ្លើយ​តប​តាម​សភាពការណ៍​បាន​យ៉ាង​រហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ទឹក​ពិសា​កម្ពុជា​ចំនួន ៧៥០០ កេស ដឹក​ចេញ​ភ្លាម​ៗ​ជូន​ទៅ​ដល់​ប្រជាជន​ខ្មែរ​ដែល​ភៀសខ្លួន​ចេញពី​តំបន់​ក្តៅ​គគុក មក​កាន់​ទីទួល​សុវត្ថិភាព​នា​ខេត្តព្រះវិហារ និង​ស្រុក​ចុងកាល ខេត្តឧត្តរមានជ័យ​ ។

ក្នុង​ស្មារតី​រួបរួមសាមគ្គី​គ្នា​ជា​ធ្នុង​មួយ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ខ្នះខ្នែង​រៀបចំ​ឧបត្ថម្ភ​ទឹក​ពិសា​កម្ពុជា​ចំនួន ១៥០០ កេស​ផ្សេង​ទៀត ប្រគល់​ជូន​ទៅ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​ប្រចាំការ​នៅ​ម​ជ្ឍ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​សម្រាប់​កម្មវិធី​បរិ​ច្ចាក​ឈាម ដើម្បី​បុព្វហេតុ​មនុស្សធម៌​ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ពាណិជ្ជកម្ម​សុ​រប​ជាង ១៤ បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​សរុប ២ លាន​ដុល្លារ​បន្ថែម​ទៀត ទៅ​ដល់​កងទ័ព​ជួរ​មុខ​កម្ពុជា ដែល​កំពុង​ឈរជើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​។

ជា​សកម្មភាព​ជួយ​យកអាសារ​គ្នា ​យ៉ាង​សកម្ម ជីប ម៉ុង ដែល​មាន​សហគ្រិន​ជា​ខ្មែរ បាន​ដុតដៃដុតជើង​ខ្នះខ្នែង​បញ្ជូន​ជំនួយ​ ទៅ​ដល់​តំបន់​ដែល​ត្រូវការ​ការ​ផ្គត់ផ្គង់​បន្ថែម ​ក្នុង​ស្ថានការណ៍​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់​ ពី​ឆន្ទៈ​របស់​កូន​ខ្មែរ សុទ្ធសឹងតែ​មាន​តួនាទី​ដូច​គ្នា ​ក្នុង​ការ​ចូលរួម​ដើម្បី​ជាតិ ដើម្បី​មាតុភូមិ​យើង ។

ខ្មែរ រួបរួម​គ្នា​! ដើម្បី​កងទ័ព​ខ្មែរ ការពារ​បូរណភាព​ទឹកដី​ពេញ​ដោយ​ភាព​អង់អាច​ក្លាហាន​!
ស្មារតី​រួបរួម​គ្នា ខ្មែរ ស្រលាញ់ ខ្មែរ​! ៕ អត្ថបទសហការ