ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកជំទាវ ជា សិរី ចុះសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹក ៤៣៦ គ្រួសារ នៅស្រុកសន្ទុក

1 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ…

ខេត្តកំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ បានអញ្ជើញសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មានជម្លោះចំនួន ៤៣៦គ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះលោកជំទាវ ជា សិរី បានបញ្ជាក់ថា ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយដោយការខិតខំពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចតេជោ ហ៊ុន សែន និងការលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហានតស៊ូរបស់វិរៈយុទ្ធជនកម្ពុជាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

លោកជំទាវបានបន្តទៀតថា នៅចំពោះមុខនេះបងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាលដែលកំពុងបន្តធ្វើ និងការគិតគូរលើការរស់នៅរបស់ប្រជាជនភៀសសឹកនៅតាមទីសុវត្ថិភាព ។ លោកជំទាវបានថ្លែងទៀតថា យើងត្រូវចងចាំថា សន្តិភាពមានតម្លៃណាស់ដែលយើងត្រូវរួមគ្នាថែរក្សារពារឲ្យបានដាច់ខាតនិងដឹកគុណចំពោះស្ថាបនិកឯកសន្តិភាពយើង គឺសម្ដេចតេជោ សែន ។ ជាមួយនេះដែរលោកជំទាវបានស្នើដល់ពលករយើងឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុកបើគិតថា ការងារមួយណាស្របតាមជំនាញដែលខ្លួនមានចៀសវាងការធ្វើចំណាកស្រុក ។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដែរថា អំណោយដែលបាននាំយកចែកជូននាពេលនេះវាស្ដួចស្ដើងទេ ប៉ុន្តែមានទំហំធំព្រោះកើតចេញពីបេះដួងខ្មែរពិតៗខ្មែរជួយខ្មែរនៅក្នុងគ្រាជួបការលំបាក ។ ហើយយើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋាភិបាល ។ អំណោយយកទៅចែកជូនគ្រួសារពលករ និងភៀសឹកទាំង ៤៣៦គ្រួសារ មានថវិកា អង្ករ ទឹកស៊ីអីវ ទឹកត្រី អំបិល ស្ករស និងពងមាន់ ៕ អត្ថបទសហការ