រាជធានីភ្នំពេញ ៖ ជំនាញទំនាក់ទំនងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបញ្ចេញទស្សនៈ គំនិត និងអារម្មណ៍ក្មេងជំទង់ប្រកបដោយប្រសិទ្ធភាព ។ ជំនាញទំនាក់ទំនងរួមបញ្ចូលទម្រង់នៃការប្រាស្រ័យទាក់ទងដោយពាក្យសំដី មិនមែនពាក្យសំដី និងជាលាយលក្ខណ៍អក្សរ ។ ក្មេងជំទង់ដែលមានជំនាញទំនាក់ទំនងខ្លាំងអាចបញ្ចេញគំនិតរបស់ពួកគេយ៉ាងច្បាស់លាស់ ស្តាប់អ្នកដទៃយ៉ាងស៊ីជម្រៅ និងសម្របខ្លួនសម្រាប់ទំនាក់ទំនងរបស់ពួកគេទៅនឹងបរិបទ និងមនុស្សផ្សេងៗគ្នាបានយ៉ាងមានប្រសិទ្ធភាព ។
តាមរយៈការស្ទាត់ជំនាញលើផ្នែកទំនាក់ទំនង ក្មេងជំទង់អាចបង្កើតទំនាក់ទំនងកាន់តែរឹងមាំ ដោះស្រាយជម្លោះដោយសន្តិវិធី និងសហការប្រកបដោយប្រសិទ្ធភាពទាំងក្នុងផ្នែកសិក្សា និងវិជ្ជាជីវៈការងារ ។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ក៏ជួយពង្រឹងការអនុវត្តការសិក្សាបានល្អផងដែរ ដោយ សារសិស្សអាចបង្ហាញពីគំនិតរបស់ពួកគេយ៉ាងស៊ីសង្វាក់គ្នានៅក្នុងអត្ថបទ ការធ្វើបទបង្ហាញ និងការពិភាក្សាក្នុងថ្នាក់ ។ ជាងនេះទៅទៀត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺជាជំនាញដ៏សំខាន់មួយនៅកន្លែងធ្វើការ សម្របសម្រួលការងារជាក្រុម ភាពជាអ្នកដឹកនាំ និងអន្តរកម្មរបស់អតិថិជន ។
មានវិធីសាស្ត្រងាយៗ ៥ យ៉ាង ដែលឪពុកម្តាយអាចជួយកូនជំទង់របស់អ្នកបង្កើនជំនាញទំនាក់ទំនងរបស់ពួកគេ ៖
១. លើកទឹកចិត្តឱ្យមានការសន្ទនាបើកចំហ ៖ ចូរបង្កើតបរិយាកាសគាំទ្រសម្រាប់ក្មេងជំទង់របស់អ្នកក្នុងការចែករំលែកគំនិត និងអារម្មណ៍របស់ពួកគេដោយគ្មានការវិនិច្ឆ័យ ស្តីបន្ទោស ឬមើលស្រាល ។
២. អនុវត្តការស្តាប់ដែលជាប់ទាក់ទងគ្នា ៖ ចូរបង្រៀនក្មេងជំទង់របស់អ្នកឱ្យស្តាប់ខណៈពេលដែលមានវត្តមានពិតប្រាកដ ហើយសង្កេតមើលទាំងពាក្យសម្ដី និងមិនមែនពាក្យសម្ដីរបស់អ្នកនិយាយ ។
៣. ផ្តល់ឱកាសលើទំនាក់ទំនង ៖ ផ្តល់ឱកាសសម្រាប់ក្មេងជំទង់របស់អ្នក ដើម្បីចូលរួមក្នុងការពិភាក្សា និងសកម្មភាពជាក្រុម ដើម្បីបង្ហាញទំនុកចិត្តរបស់ពួកគេ ។
៤. ផ្តល់មតិស្ថាបនា ៖ ចូរផ្តល់មតិកែលម្អជាក់លាក់ និងគាំទ្រលើជំនាញទំនាក់ទំនងរបស់កូនអ្នក ហើយផ្តល់យោបល់បន្ថែម ដើម្បីកែលម្អពួកគេឱ្យកាន់តែប្រសើរឡើង ។
៥. ចូលរួមក្នុងសកម្មភាពរួមគ្នា ៖ សូមចំណាយពេលវេលា ដើម្បីចូលរួមក្នុងសកម្មភាពរួមគ្នា ដែលលើកទឹកចិត្តឱ្យមានការសន្ទនា និងទំនាក់ទំនង ៕ ប្រភព ៖ sparkcurriculum.org
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ