ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​សាមញ្ញ​ៗ ដើម្បី​អភិវឌ្ឍ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ ឱ្យ​មាននៅ​ក្នុង​ខ្លួន​កូន​ៗ​របស់​អ្នក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ កុមារ​គ្រប់​រូប​មាន​សក្តានុពល ក្នុង​ការ​ក្លាយជា​អ្នកដឹកនាំ​។ ក្មេង​ខ្លះ​អាច​មាន​ចរិតលក្ខណៈ​កាន់តែ​ច្រើន ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ ប៉ុន្តែ​សមត្ថភាព​ភាព ជា​អ្នកដឹកនាំ​របស់​កុមារ ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ គឺ​អាច​បណ្តុះបណ្តាល​បាន ​។…

រាជធានី​ភ្នំពេញ​៖ កុមារ​គ្រប់​រូប​មាន​សក្តានុពល ក្នុង​ការ​ក្លាយជា​អ្នកដឹកនាំ​។ ក្មេង​ខ្លះ​អាច​មាន​ចរិតលក្ខណៈ​កាន់តែ​ច្រើន ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ ប៉ុន្តែ​សមត្ថភាព​ភាព ជា​អ្នកដឹកនាំ​របស់​កុមារ ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ គឺ​អាច​បណ្តុះបណ្តាល​បាន ​។

ខាងក្រោម​នេះ គឺជា​រឿង​សាមញ្ញ​មួយ​ចំនួន ដែល​ឪពុក​ម្តាយ​អាច​ធ្វើ​បាន ដើម្បី​ជួយ​អភិវឌ្ឍ​សក្តានុពល​របស់​កុមារ សម្រាប់​ភាព​ជា​អ្នកដឹកនាំ ៖

១. ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន ក្លាយជា​អ្នកដឹកនាំ អ្នក​គួរ​អនុញ្ញាត​ឱ្យ​កុមារ​មើលឃើញ​ជា​មុន​សិន
មេរៀន​ដ៏​ល្អ​បំផុត គឺជា​គំរូ​របស់​អ្នក ​។ មធ្យោបាយ​ដ៏​ល្អ​មួយ ក្នុង​ការ​អនុញ្ញាត​ឱ្យ​កុមារ​មើលឃើញ ភាព​ជា​អ្នកដឹកនាំ​របស់​អ្នក នៅ​ក្នុង​សកម្មភាព​គឺ​ការ​ស្ម័គ្រចិត្ត សម្រាប់​ការងារ​សហគមន៍​រួម​គ្នា ។ បង្ហាញ​ពួក​គេ​ពី​អត្ថន័យ នៃ​ការ​ស្រឡាញ់​សហគមន៍ និង​អ្នក​ដទៃ ហើយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទទួល​បាន បទ​ពិសោធន៍​ពី​អារម្មណ៍ ដែល​វា​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដទៃ ។

Portrait of little pupil writing at desk in Student girl study doing test in primary school. Children writing notes in classroom. Education knowledge concept

២. អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រួសត្រាយ​ផ្លូវ​របស់​ខ្លួនឯង
អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​បង្កើត​ផ្លូវ និង​គោលបំណង​ផ្ទាល់ខ្លួន របស់​ពួក​គេ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ឬ​ការ​គ្រប់គ្រង​ពី​អ្នក ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ក្លាយជា​ខ្លួនឯង ។ គាំទ្រ​ពួក​គេ បណ្តុះបណ្តាល​ពួក​គេ បំភ្លឺ​ចំណង់ និង​ភាព​ខ្លាំង​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឱ្យ​ក្លាយជា​អ្នកដឹកនាំ លើ​ជីវិត​របស់​ពួក​គេ ។

៣. បង្ហាញ​ពួក​គេ​ពី​វិធី​ដើម្បី​ជោគជ័យ
កំណត់​គោលដៅ និង​គម្រោង​តូច​ៗ​ដែល​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ​។ ពួក​គេ​នឹង​ទទួល​បាន​នូវ​ការ​គោរព​ខ្លួនឯង និង​ទំនុកចិត្ត នៅ​ពេល​ពួក​គេ​បញ្ចប់​ការងារ​រួច​។

៤. អនុញ្ញាត​ឱ្យ​កូន​ៗ​របស់​អ្នក រៀន​ពី​មនុស្ស​ដែល​ពួក​ចូល​ចិត្ត ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បាន​ដូច​គ្នា
ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក ស្គាល់​មនុស្ស​ដែល​កំពុង​តស៊ូ ហើយ​កំពុង​សម្រេច​បាន​លទ្ធផល ដែល​ពួក​គេ​ចង់បាន ​។ អនុញ្ញាត​ឱ្យ​ពួក​គេ​រៀនសូត្រ ពី​មនុស្ស​ទាំងនោះ ដោយ​ផ្ទាល់ ពី​អ្វី​ដែល​វា​ត្រូវការ ដើម្បី​ក្លាយជា​អ្នកដឹកនាំ និង​ដើម្បី​ទទួល​បាន​ជោគជ័យ ។

៥. បង្រៀន​កូន​ឱ្យ​ចេះ​ស្តាប់​អ្នក​ដទៃ​និង​ខ្លួន​គេ​ផ្ទាល់
ស្វែង​យល់​ពី​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​រៀន​យល់​ពី​អ្នក​ដទៃ​។ បង្រៀន​កូន​របស់​អ្នក​ពី​សារៈសំខាន់ នៃ​ការ​ស្តាប់​ខ្លួនឯង និង​អ្នក​ដទៃ ។ គុណសម្បត្តិ​ដ៏​សំខាន់ បំផុត​មួយ​របស់​អ្នកដឹកនាំ គឺ​ជំនាញ​នៃ​ការ​ស្តាប់​ ។

៦. បង្រៀន​កូន​ៗ​អ្នក​ឱ្យ​ក្លាយជា​អ្នក​ឈ្នះ
បង្រៀន​កូន​ៗ​របស់​អ្នក ឱ្យ​ក្លាយជា​អ្នក​ឈ្នះ ។ សូម​ប្រើ​ឱកាស​ដើម្បី​បង្រៀន​ពួក​គេ នូវ​ការ​តស៊ូ និង​ការ​អត់ធ្មត់ ។

៧. ជួយ​កូន​រៀន​ធ្វើ​ជា​អ្នក​ប្រាស្រ័យ​ទាក់ទង​ដ៏​អស្ចារ្យ
ការ​ប្រាស្រ័យ​ទាក់ទង គឺជា​មូលដ្ឋាន​គ្រឹះ នៃ​ភាព​ជា​អ្នកដឹកនាំ ។ បង្រៀន​កូន​ៗ​របស់​អ្នក​ឱ្យ​និយាយ​អ្វី ដែល​មាន​អត្ថន័យ​និង​ប្រយោជន៍​ទៅ​អ្នក​ដទៃ​។ បណ្តុះ​ជំនាញ​ទំនាក់ទំនង​របស់​ពួក​គេ ហើយ ផ្តល់​ឱ្យ​ពួក​គេ​នូវ​សមត្ថភាព ក្នុង​ការ​កសាង​ទំនាក់ទំនង និង​លើកទឹកចិត្ត​ដល់​អ្នក​ដទៃ​។

៨. សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការងារ​ជា​ក្រុម
ការងារ​ជា​ក្រុម ជួយ​កុមារ​ឱ្យ​រៀន​ចុះសម្រុង ជាមួយ​អ្នក​ដទៃ ដូច​ជា​ការ​ធ្វើការ​និង​សហការ​គ្នា ដែល​អាច​ឱ្យ​ពួក​គេ​រៀន​ពី​ភាព​ខុស​គ្នា ។

៩. បង្ហាញ​ពី​សារៈសំខាន់​នៃ​អត្ត​ច​រឹត
កុមារ​ដែល​អាច​រៀន​មូលដ្ឋាន​គ្រឹះ នៃ​ភាព​ជឿជាក់ ភាព​ស្មោះត្រង់ ការ​គោរព និង​ភាព​ស្មោះត្រង់ ដើម្បី​ត្រៀមខ្លួន សម្រាប់​ជីវិត​នៃ​ភាព​ជា​អ្នកដឹកនាំ ភាព​ជា​ដៃគូ និង​ទំនាក់ទំនង​ដ៏​ជោគជ័យ ។

១០. លើកទឹកចិត្ត​ឱ្យ​មានការ​បើក​ចិត្ត និង​បេះដូង
បង្ហាញ​កូន​បស់​អ្នក អំពី​តម្លៃ​នៃ​គំនិត​ផ្សេង​ៗ​របស់​អ្នក​ដទៃ និង​សារៈសំខាន់​នៃ​សមភាព ​។ អ្នក​ត្រូវ​បង្ហាញ​អំពី​ការ​បើក​បេះដូង ទទួលយក​មតិ​របស់​អ្នក​ដោយ​បើកចំហ ហើយ​កូន​របស់​អ្នក​នឹង​ធ្វើ​តាម​អ្នក​៕ ប្រភព​៖ lollydaskal

A beautiful and kind Asian female teacher is teaching math to a cute little girl at a study table. isolated yellow background

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕