ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​លើក​ទី​៨ ឆ្នាំ​២០២៥ នឹង​ប្រារព្ធ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី១៥ និង​១៦ ខែមិថុនា​ នេះតទៅហើយ!

3 អាទិត្យ មុន

​រាជធានីភ្នំពេញ​ ៖ ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ឆ្នាំ​២០២៥ ​ប្រារព្ធ​ទូ​ទាំង​ប្រទេស​​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពីនៅ​ថ្ងៃ​ទី១៥ និង​១៦ ខែមិថុនា​ឆ្នាំ​២០២៥…

​រាជធានីភ្នំពេញ​ ៖ ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ឆ្នាំ​២០២៥ ​ប្រារព្ធ​ទូ​ទាំង​ប្រទេស​​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពីនៅ​ថ្ងៃ​ទី១៥ និង​១៦ ខែមិថុនា​ឆ្នាំ​២០២៥ នេះតទៅហើយ ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ខណៈ​ដែល​រាជធានី​ភ្នំពេញ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង ០៨:០០​នាទី ដល់​ម៉ោង ២០:០០​នាទី​យប់ ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែមិថុនា​ ជា​រៀង​រាល់​ឆ្នាំ​ សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​វិស័យ​ឯកជន​ឱ្យ​បាន​យល់​ អំពី​សារៈសំខាន់​នៃ ​«​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (Technical Vocational Education and Training) ហៅ​ថា ធី​វេ​ត (TVET)» ក្នុង​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី២៣ ខែឧសភា​ ឆ្នាំ​២០២៥​ ។

សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​បានឱ្យ​ដឹង​ថា ទិវា​ជាតិ​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​បាន​កំណត់​យក​អាទិភាព​គន្លឹះ​ទី​១ គឺ​មនុស្ស​ដោយ​បាន​ផ្តោត​សំខាន់ លើ​ការ​កសាង និង​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ គំនិត​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​»​ ។

កម្មវិធី​នេះ​នឹង​ប្រារព្ធ​ក្រោម​អធិបតីភាព​របស់ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន​និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕ អត្ថបទសហការ