ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​ សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​យន្តការ​តុលាការអន្តរជាតិ និង​យន្តការ​ប្រើ​កម្លាំង​ការពារ​ខ្លួន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២ ខែមិថុនា ឆ្នាំ​ ២០២៥ បាន​ចេញ​ញត្តិ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ…

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២ ខែមិថុនា ឆ្នាំ​ ២០២៥ បាន​ចេញ​ញត្តិ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ចំណាត់ការ​របស់ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើកយក​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​។ នេះ​បើ​យោង​តាម​ញត្តិ​គាំទ្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ញត្តិ​បាន​អះអាង​ថា ​៖ «​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់ និង​នាំ​យក​បញ្ហា​នេះ​ដាក់​ជូន​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)»​ ។

បើ​យោង​តាម​ញត្តិ​គាំទ្រ​ដដែល កម្ពុជា​បាន និង​កំពុង​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ ការទូត​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ព្រមទាំង​បន្ត​កសាង​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​មិត្ត​ភាពល្អ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ជិតខាង​រហូត​មក​ ។

ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ ​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ដែនដី និងសូមកុំ​ធ្វើ​សកម្មភាព​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព​ជួរ​មុខ ខណៈ​ពេល​ដែល​យើង​ត្រូវ​រួបរួមសាមគ្គី​គ្នា ដើម្បីការពារ​ជាតិ និង​ទឹកដី​យើង​ទាំងអស់​គ្នា ជា​ពិសេស សូមកុំ​ជឿ ឬ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ភូត​កុហក់​គ្រប់​រូបភាព របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​តែង​ញុះញង់ បណ្តុះ​គំនិត​ហិ.ង្សា​ដោយ​ចេតនា ក្នុង​គោលដៅ​បំបែកបំបាក់ សាមគ្គីភាព​ជាតិ​របស់​កម្ពុជា​យើង​ ។

ការ​ចេញ​ញត្តិ​គាំទ្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី សម្តេច​មហា​វរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ​២ ខែមិថុនា ឆ្នាំ​ ២០២៥ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ជា​ថ្មី​ម្ដងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​( ICJ) ដើម្បី​រំលត់ និង​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដើម្បី​កុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា បើ​ទោះបី​ថៃ​មិន​ព្រម​ឡើង​ទៅ​តុលាការ​យ៉ាងណា​ក៏​ដោយ​ ៕ អត្ថបទសហការ