ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ និង​សហជីព​នៅ​កម្ពុជា ប្រកាស​គាំទ្រយ៉ាង​ពេញទំហឹង​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ លើ​ការ​ប្តឹង​ទៅ​កាន់​តុលាការអន្តរជាតិ ​ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ​ដើម្បី​ជម្រះឱ្យ​ដាច់ស្រេច

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត និង​សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​លើកយក​បញ្ហា​ព្រំដែន​នៅ​តំបន់​មុំ​ ៣…

រាជធានីភ្នំពេញ​ ៖ កម្មករនិយោជិត និង​សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នឹង​លើកយក​បញ្ហា​ព្រំដែន​នៅ​តំបន់​មុំ​ ៣ ប្រសាទ​តា​មាន់​តូច ប្រសាទ​តា​មាន់​ធំ ប្រសាទ​តា​ក្របី​ ទៅ​កាន់​តុលាការអន្តរជាតិ​ (ICJ)​ ដើម្បី​ជម្រះ​ឱ្យ​ដាច់ស្រេច​ជាមួយនឹង​ភាគី​ថៃ​ ។

ក្រោយ​ការ​ប្រកាស​របស់​នាយក​ដ្ឋ​មន្ត្រី​ភ្លាម អ្នកស្រី សៀវ គ​ន្ធា ជា​កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ បាន​ពេញចិត្ត​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​ដែល​បង្ហាញ​ជំហរ​ដ៏​ម៉ឺងម៉ាត់​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ ។ អ្នកស្រី​បាន​បញ្ជាក់​ថា ​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ​។ យើង​ត្រូវ​ការពារ​ទឹកដី​របស់​យើង ដោយ​ផ្អែក​លើ​ច្បាប់ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​» ​។

ជាមួយ​គ្នា​នេះ លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដោយ​លោក​បាន​ចាត់​ទុក​ថា នេះ​គឺជា​ចំណាត់ការ​ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ​នៃ​អ្នកដឹកនាំ​កម្ពុជា ដោយ​បាន​គិតគូរ​វែង​ឆ្ងាយ និង​រក្សា​នូវ​ភាព​អត់ធ្មត់​ខ្ពស់​ ។ លោក​បាន​បញ្ជាក់​ថា ​៖ «​ក្នុង​នាម​ថ្នាក់ដឹកនាំ​សហជីព ខ្ញុំ​សូម​ប្រកាស​គាំទ្រ​ផង​ដែរ​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​គាំទ្រ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នាំ​យក​បញ្ហា​ព្រំដែន​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ដោយ​មិន​ចាំបាច់​ឱ្យ​កម្ពុជា​ប្តឹង​»​ ។

បន្ថែម​ពី​នេះ លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា (CWPUC)​ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ដាក់​ពាក្យបណ្តឹង​ជុំវិញ​ព្រំដែន​ខ្មែរ​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ តា​ក្របី និង​តំបន់​មុំ​បី​ទៅ​កាន់​តុលាការអន្តរជាតិ ICJ ដើម្បី​ឱ្យ​ដាច់​ស្រឡះ​ជាមួយ​ភាគី​ថៃ ​។ លោក​បញ្ជាក់​ថា ​៖ «​ខ្ញុំបាទ​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ដាក់​ពាក្យបណ្តឹង​ជុំវិញ​ព្រំដែន​ខ្មែរ​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ តា​ក្របី និង​មុំ​បី ទៅ​កាន់​តុលាការអន្តរជាតិ ICJ ដើម្បី​ឱ្យ​ដាច់​ស្រឡះ​ជាមួយ​ភាគី​ថៃ ​។ ចំណា​ច់​ការ​របស់​សម្តេច​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹកដី​ដែន​អធិបតី​ជាតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​មក​រំលោ.ភ​បំពាន​បាន​ឡើយ​»​ ។

ការ​ចេញ​សារ​គាំទ្រ​របស់​កម្មករ និង​សហជីព​នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី ​១​ ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​ ២ ខែមិថុនា ឆ្នាំ ​២០២៥​ ក្រោម​អធិបតី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ៕ អត្ថបទសហការ