ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន ESEA ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​លើចំណាត់ការ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ដែលនាំ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​ទៅ​តុលាការ ICJ

6 ខែ មុន

រាជធានីភ្នំពេញ​ ៖ យុវជន​កម្ពុជា​នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ ​(ESEA) បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ថៃ…

រាជធានីភ្នំពេញ​ ៖ យុវជន​កម្ពុជា​នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ ​(ESEA) បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ថៃ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់ និង​នាំ​យក​សំណុំរឿង​ទៅ​ប្ដឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) ​។

យុវជន ESEA ចេញ​ញត្តិ​នៅ​ថ្ងៃ​ទី ២​ ខែមិថុនា ​ឆ្នាំ ​២០២៥ ​បានឱ្យ​ដឹង​ថា ​៖ «​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិកា ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​-​ថៃ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់ និង​នាំ​យក​បញ្ហា​នេះ​ដាក់​ប្ដឹង​ទៅ ICJ» ​។

យុវជន ESEA បាន​បន្ត​ថា កម្ពុជា​បាន​និង​កំពុង​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ ការទូត​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ព្រមទាំង​បន្ត​កសាង​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​មិត្ត​ភាពល្អ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ជិតខាង​រហូត​មក ​។

ក្នុង​ន័យ​នេះ យុវជន ESEA បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ដែនដី និង​សូមកុំ​ធ្វើ​សកម្មភាព​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព​ជួរ​មុខ ខណៈ​ពេល​ដែល​ពលរដ្ឋ​ត្រូវ​រួបរួមសាមគ្គី​គ្នា ដើម្បី​ការពារ​ជាតិ និង​ទឹកដី​យើង​ទាំងអស់​គ្នា ​។

យុវជន ESEA បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​កុំ​ជឿ ឬ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ភូត​កុហក គ្រប់​រូបភាព​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​តែង​ញុះញង់ បណ្តុះ​គំនិត​ហិង្សា​ដោយ​ចេតនា​ក្នុង​គោលដៅ​បំបែកបំបាក់​សាមគ្គីភាព​ជាតិ​របស់​កម្ពុជា​ ។ ដោយ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ឱឡារិក​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ​៕ អត្ថបទសហការ