រាជធានីភ្នំពេញ ៖ ឪពុកមានសមត្ថភាពពិសេសក្នុងការធ្វើឱ្យបេះដូងរបស់កូនស្រីស្រស់បំព្រងយ៉ាងឆាប់រហ័ស ។ ទោះជាយ៉ាងនេះក្តី ឪពុកជាច្រើននៅតែតស៊ូស្វែងរកវិធីនានា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនស្រីរបស់ពួកគេ ហើយនៅជិតពួកគេ ។ ដូច្នេះខាងក្រោមនេះមាន ៤ វិធី ដើម្បីបង្កើតទំនាក់ទំនងល្អរវាងឪពុក និងកូនស្រី ។
១. ស្គាល់របស់ដែលនាងស្រឡាញ់ ៖ វាជារឿងសំខាន់ក្នុងការស្វែងយល់អំពីអ្វីដែលកូនស្រីរបស់អ្នកចូលចិត្ត ។ ចូរស្វែងយល់ពីរឿងរ៉ាវ ចម្រៀង សៀវភៅ និងតួអង្គដែលនាងចូលចិត្ត ហើយចូលរួមជាមួយនាង ។ ចង្អុលប្រាប់នាងរាល់ពេលដែលអ្នកជួបអ្វីដែលនាងចូលចិត្ត ។ ការយកចិត្តទុកដាក់ចំពោះអ្វីដែលកូនស្រីរបស់អ្នកស្រឡាញ់នឹងបង្រៀននាងថា អ្នកឱ្យតម្លៃនាងខ្លាំងណាស់ ។
២. រៀនធ្វើសក់របស់នាង ៖ ឪពុកជាច្រើនមិនដែលមានសក់វែង ហើយមិនយល់ពីការងារចង ឬរៀបចំសក់ ។ ដូច្នេះបើអ្នកចង់បានចិត្តរបស់កូនស្រី ចូររៀនធ្វើសក់ឱ្យកូនរបស់អ្នក ។ វាមិនត្រឹមតែផ្តល់ឱ្យអ្នកនូវពេលវេលាផ្តោតអារម្មណ៍ និងពេលវេលាមានតម្លៃជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីរៀនជំនាញថ្មីនឹងធ្វើឱ្យកូនស្រីរបស់អ្នកដឹងពីអត្ថន័យ និងតម្លៃរបស់នាងនៅក្នុងកែវភ្នែករបស់អ្នកផងដែរ ។
៣. ស្វែងយល់ពីភាសាស្នេហារបស់នាង ៖ ស្វែងយល់ និងរៀនភាសានៃសេចក្តីស្រឡាញ់របស់កូនស្រីអ្នក ហើយប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើវា ។ អារម្មណ៍សុវត្ថិភាពក្នុងការដឹងថា នាងត្រូវបានឪពុកស្រឡាញ់នឹងក្លាយជាកម្លាំងជម្រុញសម្រាប់កូនស្រីរបស់អ្នកនៅក្នុងឆាកជីវិតរបស់នាង ។
៤. ផ្តល់ថាមពលបន្ថែមឱ្យកូន ៖ ក្នុងនាមជាឪពុក អ្នកមានសមត្ថភាពពិសេសក្នុងការនាំយកថាមពលបន្ថែមទៀតដល់កូនស្រីរបស់អ្នក ។ ប្រសិនបើនាងចូលចិត្តលេងទឹក ចូរនាំនាងទៅរៀនហែលទឹក បើនាងចូលចិត្តព្យាណូ ចូរនាំនាងទៅចុះឈ្មោះក្នុងសាលាតន្ត្រីបន្ថែម ។ ការស្វែងរកវិធីចែករំលែកបទពិសោធន៍ប្លែកៗជាមួយកូនស្រីរបស់អ្នកក៏នឹងបង្កើតការចងចាំសំខាន់ៗ ដែលនាងនឹងនឹករលឹកម្តងហើយម្តងទៀត ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរការសាខាទី ១៤ របស់ខ្លួនស្ថិននៅបណ្តោយផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ នៅដើមខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 / 015 337 123 ៕
ចែករំលែកព័តមាននេះ