ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​CWPUC តំណាង​ឱ្យ​សមាជិក​ជាង ៤​ម៉ឺន​នាក់ ចេញ​ញត្តិ​គាំទ្រ​ចំពោះ​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់របស់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ដែល​នឹង​ដាក់​ពាក្យបណ្តឹង​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​ទៅ​កាន់តុលាការអន្តរជាតិ ICJ ដើម្បី​ឱ្យ​ដាច់​ស្រឡះជាមួយ​ភាគី​ថៃ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ​CWPUC តំណាង​ឱ្យ​សមាជិក​ជាង ៤​ម៉ឺន​នាក់ ចេញ​ញត្តិ​គាំទ្រ​ចំពោះ​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​នឹង​ដាក់​ពាក្យបណ្តឹង​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី…

រាជធានីភ្នំពេញ ៖ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ​CWPUC តំណាង​ឱ្យ​សមាជិក​ជាង ៤​ម៉ឺន​នាក់ ចេញ​ញត្តិ​គាំទ្រ​ចំពោះ​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​នឹង​ដាក់​ពាក្យបណ្តឹង​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​ទៅ​កាន់​តុលាការអន្តរជាតិ ICJ ដើម្បី​ដោះស្រាយ​ឱ្យ​ដាច់​ស្រឡះ​នូវ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ​។

យោង​តាម​ញត្តិ​គាំទ្រ​របស់​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ CWPUC បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ​៖ «​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី យន្តការ​ច្បាប់​អន្តរជាតិ និង​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់​» ។

ចំពោះ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ CWPUC ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល គឺជា​ចំណាត់ការ​ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ នៃ​អ្នកដឹកនាំ​កម្ពុជា ដោយ​បាន​គិតគូរ​វែង​ឆ្ងាយ និង​រក្សា​នូវ​ភាព​អត់ធ្មត់​ខ្ពស់ ។

ជាមួយ​គ្នា​នេះ សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ CWPUC ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ ជឿ​ទុកចិត្ត​លើ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​នូវ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ដោយ​មិន​ត្រូវ​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ឬ​សង្គ្រាម តាម​ពួក​ជ្រុលនិយម យើង​ត្រូវ​តែ​ការពារ​ទឹកដី​របស់​យើង ដោយ​ផ្អែក​លើ​ច្បាប់ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​ញត្តិ​គាំទ្រ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ពី​ជំហរ​ដ៏​ម៉ឺងម៉ាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ តាម​រយៈ​ការ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ICJ នៅ​ក្នុង​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​ ១ ​ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​ ២ ខែមិថុនា ឆ្នាំ ​២០២៥ ក្រោម​អធិបតី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ៕ អត្ថបទសហការ