ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ នៃ​ក្រសួងការងារ ប្រកាស​គាំទ្រ​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដែល​នាំ​យក​បញ្ហា​ព្រំដែនជាមួយ​ថៃ​ទៅ​ប្តឹង​នៅ ICJ ដើម្បី​ឱ្យ​ដាច់ស្រេច

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សាស្ត្រាចារ្យ​នៃ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២ ​ខែមិថុនា ឆ្នាំ ​២០២៥ ​នេះ…

រាជធានីភ្នំពេញ​ ៖ សាស្ត្រាចារ្យ​នៃ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២ ​ខែមិថុនា ឆ្នាំ ​២០២៥ ​នេះ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ការ​នាំ​យក​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តា​ក្របី និង​តំបន់​មុំ​បី​ទៅ​កាន់​តុលាការអន្តរជាតិ​ (ICJ) ដើម្បី​ឱ្យ​ដាច់ស្រេច​ចំពោះ​ជម្លោះព្រំដែន​ដែល​កំពុង​អូស​បន្លាយ​មួយ​នេះ​ ។

ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​ជំហរ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្តម យ៉ោ​ក សុធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​អះអាង​ថា ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ក្នុង​សំណុំរឿង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​គឺជា​យន្តការ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ​។ ឯកឧត្តមអះអាង​ថា​ ៖ “​ខ្ញុំ​សូម​គាំទ្រ​នូវ​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ជា​គោល​ដើម្បី​ដោះស្រាយ​បញ្ចប់​នូវ​បញ្ហា​ព្រំដែន ​។ ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង និង​ម៉ឺងម៉ាត់​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​”​ ។

ឯកឧត្តម តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ បាន​ប្រកាស​គាំទ្រ​ដោយ​អះអាង​ថា ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នា​ពេល​នេះ គឺជា​រឿង​ត្រឹមត្រូវ​បំផុត​ព្រោះ​កម្ពុជា​មិន​ចង់បាន​សង្គ្រាម ប៉ុន្តែ​ក៏​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​ឃ្លាន​ពាន​បាន​ឡើយ​ ។ ឯកឧត្តម បញ្ជក់​ថា​ ៖ “​សូម​គាំទ្រ​ចំពោះ​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​នាំ​យក​បញ្ហា​ព្រំដែន​ខ្មែរ​-​ថៃ​ក្នុង​តំបន់​ប្រាសាទតាមាន់ធំ តា​ក្របី និង​តំបន់​មុំ​បី ទៅ​កាន់​តុលាការអន្តរជាតិ ICJ ដើម្បី​ឱ្យ​ដាច់​ស្រឡះ​ជាមួយ​ភាគី​ថៃ ហើយ​ចំណា​ច់​ការ​របស់​សម្តេច​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ទឹកដី​ដែន​អធិបតេយ្យភាព​ជាតិ ដោយ​មិន​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​មក​រំលោ.ភ​បំពាន​បាន​ឡើយ​” ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ជិន តារា នាយក​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ក៏​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ខ្លា​ដែរ​ចំពោះ​ចំណាត់ការ​របស់​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្ រី​។ ឯកឧត្តម​បន្ត​ថា​៖ “​ក្នុង​នាម​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង​បុគ្គលិក មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​វិទ្យាស្ថាន សូម​គាំទ្រ​ចំពោះ​ប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្តឹង​ទៅ​តុលាការអន្តរជាតិ ICJ ដើម្បី​ជម្រះ​ឱ្យ​ដាច់ស្រេច សម្រាប់​អ្នក​ជំនាន់​ក្រោយ​” ​។

សម្រាប់​នាយក​វិទ្យាស្ថាន​រូប​នេះ ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​នេះ គឺ​ដើម្បី​កុំឱ្យ​ពួក​ជ្រុលនិយម​មួយ​ក្តាប់​តូច បង្ក​វិទ្ធង្សនា​ម្តង​ហើយ​ម្តងទៀត​នៅ​ក្នុង​ទឹកដី​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រំដែន​សន្តិភាព​ដែល​កម្ពុជា​បាន​កសាង​ ។

សូម​បញ្ជាក់​ថា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ​២ ខែមិថុនា ឆ្នាំ​ ២០២៥ ​នេះ បាន​អះអាង​ជា​ថ្មី​ម្ដងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ​( ICJ) ដើម្បី​រំលត់ និង​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា និង​ធ្លាក់​ចូល​អន្ទាក់​របស់​ក្រុម​ជ្រុលនិយម បើ​ទោះបីជា​ថៃ​មិន​ព្រម​ឡើង​ទៅ​តុលាការ​យ៉ាងណា​ក៏​ដោយ ​៕ អត្ថបទសហការ