ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោងលំនៅឋាន អា​រ៉ា​ខា​វ៉ា ២ បើកលក់ជាផ្លូវការ ជាលំនៅឋានស្តង់ដារជប៉ុន បែបទំនើបទាន់សម័យ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ខូ អិ​ល​ធី​ឌី បាន​ដាក់​សម្ពោធ​បើក​លក់​គម្រោង​លំនៅ​ឋាន ​អា​រ៉ា​ខា​វ៉ា ២ ជា​ផ្លូវការ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ខូ អិ​ល​ធី​ឌី បាន​ដាក់​សម្ពោធ​បើក​លក់​គម្រោង​លំនៅ​ឋាន ​អា​រ៉ា​ខា​វ៉ា ២ ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​ ០២ ខែមិថុនា ឆ្នាំ​ ២០២៥ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម កែវ ស៊ី​វន រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​, ឯកឧត្តម ប្រាក់ អង្គា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ញាណ ច​ន្ថា​វេ​រ៉ា អភិបាលរង​ខណ្ឌ​សែន​សុខ​, និង​លោក​បណ្ឌិត យ៉ា​ស៊ូ​ម៉ូតូ ខេ​ម​មូ​រី ស្ថា​និក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ខូ អិ​ល​ធី​ឌី ព្រម​ជាមួយ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប សរុប​ប្រមាណ ១០០ នាក់​ ។

គម្រោង​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ ជា​អគារ​លំនៅ​ឋាន​សហកម្មសិទ្ធិ ក្រោម​ការ​វិនិយោគ ១០០% របស់​វិនិយោគិន​ជប៉ុន ដែល​មាន​បទ​ពិសោធ​ជាង ៤០ ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន គម្រោង​ពាណិជ្ជកម្ម និង​សេវា​គ្រប់គ្រង​អចលនទ្រព្យ​នៅ​ប្រទេស​ជប៉ុន ហុងកុង អូស្ត្រាលី និង​កម្ពុជា ​។
លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ មា​នទី​តាំងនៅ​សង្កាត់​រលួស ខណ្ឌដង្កោ ក្បែរ​រង្វង់​មូល​កួរស្រូវ ចំងាយ​ត្រឹមតែ ១៥ នាទី​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ ផ្សារ​ទំនើប​អ៉ីអន​មាន​ជ័យ និង​ក្រុង​តា​ខ្មៅ ​។

គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​សរុប​ជិត ០.៤ ហិ​កតា ដែល​មាន​ពីរ​ប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់​ ។ លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ មាន​យូ​នី​ត​សរុប​ចំនួន ៩៦០ ដែល​ក្នុង​នោះ​មាន​យូ​នី​ត​ប្រភេទ​ស្ទូ​ឌី​យោ (​ទំហំ​ជាង ២២ ម៉ែត្រការ៉េ​) និង​យូ​នី​ត​ប្រភេទ​បន្ទប់​គេង​មួយ (​ទំហំ​ជាង ៣០ ម៉ែត្រការ៉េ​)​ ។

សម្រាប់​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ ការ​រចនា​ស្ថាបត្យកម្ម​សំណង់​អគារ និង​ការ​បំពាក់​បរិក្ខារ​គាំទ្រ​ផ្សេង​ៗ ត្រូវ​បាន​ធ្វើ​ឡើង​តាម​លំនាំ​អគារ​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ជា​គម្រោង​ទី ១ និង​ឈានមុខ​គេ ដោយ​មានការ​លក់​លើស​ពី ៩០% និង​ការ​ប្រគល់​យូ​នី​ត​លើស​ពី ៨០% ជាមួយនឹង​អ្នក​រស់នៅ​ប្រមាណ​ជាង ៥០០០ នាក់ ​។ ការ​រចនា​សំណង់​អគារ​បាន​គិតគូរ​អំពី​ការ​រក្សា​ពន្លឺ និង​លំហូរ​ខ្យល់​ធម្មជាតិ ដោយ​អគារ​នីមួយ​ៗ​សង់​បែរមុខ​រកគ្នា ដើម្បី​រក្សា​លំហ​ធំ​នៅ​ចំ​កណ្តាល និង​ធ្វើ​ឱ្យ​មាន​ពន្លឺ និង​ខ្យល់​គ្រប់គ្រាន់​។ គ្រប់​យូ​នី​ត​ទាំងអស់​ត្រូវ​បាន​បំពាក់​ដោយ​ទ្វារ​ការពារ​អគ្គិភ័យ ប្រព័ន្ធ​ចាប់​សញ្ញា​កំ​ដៅ និង​ផ្សែង ដែល​អាច​ផ្តល់​សញ្ញា​ប្រកាស​អាសន្ន​តាម​ជាន់ និង​ជូនដំណឹង​ដល់​ក្រុមការងារ​គ្រប់គ្រង​អគារ​ ។

អគារ​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា​មាន​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ដោយ​រួម​មាន អាង​ស្តុក​ទឹក​ក្រោម​ដី​សម្រាប់​បញ្ជូន​ទឹក​ទៅ​តាម​ទុយោ​ពន្លត់​អគ្គិភ័យ​តាម​ជាន់​នីមួយ​ៗ ព្រម​ជាមួយ​ការ​បណ្តុះបណ្តាល និង​ហាត់​សមជា​ប្រចាំ​អំពី​វិធីសាស្ត្រ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​។ លើស​ពី​នេះ ទីតាំង​សំខាន់​ៗ​ក្នុង​អគារ​ត្រូវ​បាន​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព និង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ការ​ចេញចូល​អគារ និង​ចំណត ​។

លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ក៏​មាន​អភិវឌ្ឍ​ជា​គម្រោង​ផ្សារ ហាង ភោជនីយដ្ឋាន និង​អាជីវកម្ម​ផ្សេង​ៗ សម្រាប់​គាំទ្រ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​រស់នៅ​ផង​ដែរ ​។ អគារ​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា​ទាំងមូល​ត្រូវ​បាន​គ្រប់គ្រង ថែទាំ និង​រក្សា​អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​រក្សា​តម្លៃ​អគារ និង​ទ្រព្យសម្បត្តិ​សហកម្មសិទ្ធិ​របស់​ម្ចាស់​យូ​នី​ត និង​អ្នក​រស់នៅ ក្នុង​ចក្ខុវិស័យ​យូរអង្វែង​ទៅ​អនាគត​ ។

កាន់តែ​ពិសេស គម្រោង​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ មាន​លក្ខខណ្ឌ​បង់​រំលស់ ៤២ ខែ​ដោយ​គ្មាន​ប្រាក់​កក់ និង​ការ​ប្រាក់ និង​ផ្តល់​ជូន​កម្មសិទ្ធិ​ប្លង់​រឹង ដោយ​ឥត​គិតថ្លៃ​ទៀត​ផង​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​៖ 012 582 999 / 098 999 589 ៕ អត្ថបទសហការ