ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហាព្រំដែន​ជាមួយ​ថៃ ទាំង​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ និង​ការ​ប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ដ្រីរាជការ​ទាំងអស់ បាន​ចេញ​មក​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ការ​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ICJ និង​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ក្នុង​ករណី​ចាំបាច់ ​។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​គាំទ្រ​ផង​ដែរ​នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នាំ​យក​បញ្ហា​ព្រំដែន​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ ដោយ​មិន​ចាំបាច់​ឲ្យ​កម្ពុជា​ប្តឹង ​។ នេះ​គឺជា​ចំណាត់ការ​ប្រកបដោយ​ភាព​ចាស់ទុំ​ខាង​នយោបាយ នៃ​អ្នកដឹកនាំ​កម្ពុជា ដោយ​បាន​គិតគូរ​វែង​ឆ្ងាយ និង​រក្សា​នូវ​ភាព​អត់ធ្មត់​ខ្ពស់​ ។

យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មេត្តា​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សូម​បន្ត​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ដោយ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព មិន​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ឬ​សង្គ្រាម តាម​ពួក​ជ្រុលនិយម ដែល​តែងតែ​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍ និង​អំពើ​ហិ.ង្សា ​។ យើង​ត្រូវ​ការពារ​ទឹកដី​របស់​យើង ដោយ​ផ្អែក​លើ​ច្បាប់ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​យើង​ក៏​នៅ​តែ​ប្រកាន់​ជំហរ​ទន់ភ្លន់ ប៉ុន្តែ​មិន​ទន់ជ្រាយ​ជា​ដាច់ខាត​ ៕ អត្ថបទសហការ