មែនហើយ ! សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម ៖
(១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
(២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ ខែ
(៣)- មានអាយុយ៉ាងតិច ៦០ ឆ្នាំ
ចំណាំ ៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម ៖
(១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
(២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)
(៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីសម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន)
(៤)- លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
MLVT #HENGSour #បសស #NssfCambodia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ