ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ានក្នុង​វិស័យ​ការងារ

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម ជាមួយ​ប្រធាន​គណៈប្រតិភូ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន កាលពី​ថ្ងៃ​ទី…

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម ជាមួយ​ប្រធាន​គណៈប្រតិភូ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន កាលពី​ថ្ងៃ​ទី ​២១ ខែតុលា ឆ្នាំ​ ២០២៥ មកនេះក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន​លើក​ទី ​២១ នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា​ ។

ក្នុង​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រធាន​គណៈប្រតិភូ​ឧត្តមមន្ត្រី​ការងារ​អាស៊ាន ដោយ​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន ក្នុង​វិស័យ​ការងារ លើ​ការ​ជំរុញ និង​លើកកម្ពស់​ការងារ​សមរម្យ កិច្ច​គាំពារ​សង្គម និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​តំបន់ ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​ភាព​ធន់ ថាមវន្ត និង​យក​កត្ដា​មនុស្ស​ជា​ស្នូល ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ស្មារតី​នៃ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​វឌ្ឍនភាព​ឆ្ពោះទៅ​មុខ​សំខាន់​ៗ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ និង​ពង្រីក​កិច្ច​គាំពារ​សង្គម ​៕ អត្ថបទសហការ