
ចង់បើកអាជីវកម្មជាមួយវីឡាម៉ូដថ្មី របស់បុរី ប៉េង ហួត គួរមកដឹងចំណុចពិសេសទាំងនេះ !
រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត បានចេញម៉ូដផ្ទះអាជីវកម្មជំនាន់ថ្មីមួយដែលមានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន និង…
រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត បានចេញម៉ូដផ្ទះអាជីវកម្មជំនាន់ថ្មីមួយដែលមានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន និង…
រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត បានចេញម៉ូដផ្ទះអាជីវកម្មជំនាន់ថ្មីមួយដែលមានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលជាវីឡាទោលសម្រាប់បើកអាជីវកម្មដែលពុំធ្លាប់មានពីមុនមក ។ ប្រភេទផ្ទះថ្មីនេះមានចំណុចពិសេសៗ ជាច្រើនដែលអាចទាក់ចិត្ត និងចំណាប់អារម្មណ៍របស់អតិថិជនឱ្យមកសាកសួរព័ត៌មានក្នុងកម្មវិធីបើកលក់របស់ម៉ូតផ្ទះថ្មីនេះកន្លងមកយ៉ាងច្រើនកុះករ ។
តើមានអ្វីពិសេសខ្លះចំពោះវីឡាម៉ូដថ្មីនេះ ? ដូចច្នេះសូមមកដឹងចំណុចពិសេសៗរបស់វីឡាអាជីវកម្មមួយនេះដូចខាងក្រោម ៖
1- វីឡានេះ មានតែនៅក្នុងគម្រោងចំនួន 2 ប៉ុណ្ណោះ របស់បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ ជាគម្រោងមានផ្ទះអាជីវកម្ម (ហ្សបហោស៍) សុទ្ធ ដែលជាប្លុកនៃអាជីវកម្មដ៏ធំមួយនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (បឹងស្នោ) របស់បុរីប៉េង ហួត ។ ទីតាំងមួយទៀតគឺនៅក្នុង គម្រោង ភូមិមរកត ដែលជាគម្រោងថ្មីក្នុងឆ្នាំ ២០២៥ របស់បុរី ប៉េង ហួត ស្ថិតនៅក្នុងតំបន់ផ្លូវ 60 ម៉ែត្រ ដែលជាតំបន់មានសន្ទុះការអភិវឌ្ឍខ្លាំង និងជាតំបន់សេដ្ឋកិច្ចដ៏ធំថ្មីមួយក្នុងរាជធានីភ្នំពេញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
2- វីឡា រ៉ូហ្សាណា ម៉ូដឺន ទាំងអស់បានសាងសង់នៅលើផ្លូវធំនៃគម្រោង ដែលមានចរន្តចរាចរណ៍មមារញឹក ងាយស្រួលចេញចូល និងអាចបង្ហាញឈ្មោះអាជីវកម្មរបស់អ្នកដល់អ្នកធ្វើដំណើរឆ្លងកាត់ជាច្រើន ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ នៅពេលស្ពានព្រែកប្រា ចាក់អង្រែក្រោម បានសាងសង់រួចនោះ នឹងនាំយកចរាចរណ៍ពីផ្លូវ 60 ម៉ែត្រចូលមកកាន់គម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ កាត់តាមមុខវីឡា រ៉ូហ្សាណា ម៉ូដឺន នេះតែម្ដង ។
3- មានទំហំធំទូលាយជាងវីឡាសម្រាប់រស់នៅផ្សេងទៀត បើធៀបទៅនឹងវីឡាប្រហាក់ប្រហែលគ្នានោះ ដែលមានទំហំផ្ទះ 7.5m x 14.4m សម្រាប់ វីឡា រ៉ូហ្សាណា ម៉ូដឺន និង 7.5m x 16.2m សម្រាប់ វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ហើយទំហំដីនៃវីឡាទាំងពីរនេះ មានរហូតដល់ 16m x 29m ។
4- ចំនួនមានកំណត់ ដោយសារតែវីឡាអាជីវកម្មមួយនេះត្រូវការជ្រើសរើសយកទីតាំង ដែលល្អបំផុតក្នុងការសាងសង់ ដូចនេះធ្វើឱ្យចំនួនវីឡាមួយនេះមិនអាចពង្រីកបានច្រើននោះទេ ។
5- ការរចនានូវម៉ូតវីឡាមួយនេះដោយផ្អែកតាមលំនាំស្ថាបត្យកម្មខ្មែរថ្មី ប្រកដដោយភាពច្នៃប្រឌិត ដែលស័ក្តិសមសម្រាប់អាជីវកម្មដែលផ្ដោតលើប្រណីតភាព និងអាចបត់បែនបានទៅតាមគ្រប់ប្រភេទអាជីវកម្ម ដោយសារតែការរចនាម៉ូតឡើងឱ្យមានភាពងាយស្រួលក្នុងការបត់បែនការដេគ័រ ឬការរៀបចំទៅតាមប្រភេទនៃអាជីវកម្មនោះ ។
ក្រៅពីចំណុចពិសេសៗ ខាងលើនេះ ក៏នៅមានចំណុចពិសេសទៅតាមគម្រោង និងតាមផ្ទះនីមួយៗបន្ថែមទៀត ។ ដូចនេះដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ 016/017 59 6789 ឬ អញ្ជើញទៅកាន់ការិយាល័យលក់ផ្ទះទាំង 4 ទីតាំងដែលស្ថិតនៅជិតលោកអ្នកបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ