ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​៖ “​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៏​គួរ​បន្ត​នីតិវិធី​ប្តឹង​ ទៅ​តុលាការ​ ព្រោះ​បងប្អូន​បាន​បដិសេធ ​ដំណោះស្រាយ​របស់​ក្រសួង និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដូចនេះ​នីតិវិធី​មិន​អាច​ធាក់​ថយក្រោយ​ឡើយ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​ស្នើ​ឱ្យ​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៏​…

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​នេះ បាន​ស្នើ​ឱ្យ​ក្រុម​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល​ដ៏​ ដែល​បន្ត​ការ​តវ៉ា គួរ​បន្ត​នីតិវិធី​ទៅ​កាន់​តុលាការ​ ដែល​មាន​សមត្ថកិច្ច​ ព្រោះ​បងប្អូន​បាន​ទាត់​ចោល​ទាំង ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ដំណោះ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដែល​ជា​យន្តការ​ត្រីភាគី ​។

លោក ស៊ុន មេ​សា គូសបញ្ជាក់​ថា ៖ «​ករណី​ទាមទារ​របស់​បងប្អូន​អតីត​កម្មករ​ណា​ហ្គា​វើ​ល​ដ៏ គឺជា​ករណី​ដដែល​ៗ​ដែល​ក្រសួង បាន​ដោះស្រាយ​ត្រឹមត្រូវ និង​ចប់​ទៅ​តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ចប់​ស្រា​ច់​បាច់​រួចរាល់​ហើយ ចំពោះ​បងប្អូន​ ដែល​មិន​សុខចិត្ត​អាច​អនុវត្ត​ នូវ​សិទ្ធិ​របស់​ខ្លួន​ប្តឹង​ទៅ​តុលាការ​ ដែល​ជា​នីតិវិធី​សម​ស្រប​បំផុត​» ​។

លោក​សង្កត់ធ្ងន់​ថា នីតិវិធី​ច្បាប់ និង​ដំណាក់កាល​នៃ​ការ​ដោះស្រាយ ​គឺ​មិន​អាច​ធាក់​ថយក្រោយ​ត្រឡប់ ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ​ទេ គឺ​មាន​តែ​ទៅ​កាន់​តុលាការ​តែ​ប៉ុណ្ណោះ​ ៕ អត្ថបទសហការ