ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ​ទំនើប​ដ៏​ធំ ថ្មី​បំផុត និង​មាន​វត្ត​មាននៅ​ក្នុង​តំបន់​ចម្ការ​ដូង សាងសង់ និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ធំ​ប្រចាំ​ប្រទេស ជីប ម៉ុង លែ​ន និង ជីប ម៉ុង រី​ថែ​ល ឈ្មោះ​ថា ផ្សារ​ទំនើប ជីប ម៉ុង 50M

2 ថ្ងៃ មុន

ភ្នំពេញ ១៩ តុលា ២០២៥៖ អ្នក​រស់នៅ​តំបន់​ចម្ការ​ដូង​ដឹង​តែ​ត្រូវប៉ាន់​ហើយ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង…

ភ្នំពេញ ១៩ តុលា ២០២៥៖ អ្នក​រស់នៅ​តំបន់​ចម្ការ​ដូង​ដឹង​តែ​ត្រូវប៉ាន់​ហើយ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង ជីប ម៉ុង រី​ថែ​ល ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ប្រកាស​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ផ្សារ​ទំនើប​ថ្មី​មួយទៀត​ឈ្មោះ​ថា “ ផ្សារ​ទំនើប ជីប ម៉ុង 50M ” ។ ខណៈ​ផ្សារ​ថ្មី​មួយ​នេះ គឺ​មាន​ទីតាំង​ស្ថិត​ក្នុង​គម្រោង​ដ៏​មាន​សក្តានុពល ផាក លែ​ន 50M របស់ ជីប ម៉ុង លែ​ន ជា​គម្រោង​ធំ​មួយ​ដែល​មាន​ស្តង់ដារ​ រស់នៅ​ឈានមុខ​គេ​ក្នុង​តំបន់ ជាមួយ​មុខងារ​ក្នុង​រស់នៅ​សម្បូរ​បែប ដូច​ជា​សួនឧទ្យាន ក្លឹ​ប​ហាត់ប្រាណ និង គម្រោង ផ្សារ​ទំនើប ជីប ម៉ុង 50M ដែល​នឹង​លេច​រូបរាង​ឆាប់​ៗ​នេះ មាន​ចម្ងាយ​ត្រឹមតែ ២ នាទី​ពី​ស្តុ​ប​ចំការ​ដូង ជា​គម្រោង​លំនៅ​ដ្ឋា​ន ​ស្ថិត​នៅ​ចំ​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ ស្ថិត​លើ​ផ្លូវ​រដ្ឋ ៣០​ម៉ែត្រ ឬ​ស្គាល់​ថា​ជា​ផ្លូវ​ព្រៃ​ស ហ៊ុំ​ព័ទ្ធ​ដោយ​បណ្តុំ​ពាណិជ្ជកម្ម​ចម្រុះ​ជា​ច្រើន ដូច​ជា សាលា​អន្តរជាតិ មន្ទីរពេទ្យ ធនាគារ ក្លឹ​ប​ហាត់ប្រាណ The Top Fitness ដ៏​ធំ​ទូលាយ​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ចុង​ក្រោយបង្អស់ និង​មាន​អាង​ទឹក​ដ៏​ធំ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ។

ឆ្លើយ​តប​តាម​តម្រូវការ​នៃ​បរិបទ​រស់នៅ ​របស់​អតិថិជន​សម័យ​ថ្មី ផ្សារ​ទំនើប ជីប ម៉ុង 50M នេះ គឺ​មាន​រចនា​បទ​ទំនើប​ស៊ី​វិ​ល័យ ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ និង​ការ​កម្សាន្ត​។ ជាក់ស្ដែង​ហាង​ល្បី​ៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​សរុប​ច្រើន​ជាង ៣០ នឹង​មាន​វត្ដ​មាននៅ​ក្នុង​ផ្សារ​មួយ​នេះ ដោយ​ក្នុង​នោះ​រួម​មាន​៖ ផ្សារ ជីប ម៉ុង Supermarket ធនាគារ ជីប ម៉ុង ហាង​ទំនិញ ហាង​អាហារ ហាង​កាហ្វេ​ល្បី​ៗ ហាង​លក់​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ កន្លែង​លេង​កម្សាន្ត​(Indoor) Doozii ទីលាន​លេង​កីឡា Pickleball និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ​។

នៅ​ពេល​បើក​ដំណើរការ ផ្សារ​ទំនើប ជីប ម៉ុង 50M​នេះ នឹង​ផ្ដល់​នូវ​សហគមន៍​រស់នៅ​ដ៏​ពិតប្រាកដ​មួយ​ដែល​បង្កើត​នូវ​ភាព​រីករាយ និង​ភាព​ងាយស្រួល សម្រាប់​ពលរដ្ឋ​ដែល​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​។ លើស​ពី​នេះ វា​ក៏​ជា​កន្លែង​ដែល​មនុស្ស​អាច​រីករាយ​ ជាមួយ​ពេលវេលា​របស់​ពួក​គេ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​បរិយាកាស​ធម្មជាតិ ដោយ​អាច​នាំ​កូន​ៗ និង​សត្វ​ចិញ្ចឹម​មក​លេង​បាន​ផង​ដែរ ។

ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម ដែល​កំពុង​ស្វែងរក​ផ្ទះ​សម្រាប់​បើក ឬ​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទល់មុខ ផ្សារ​ទំនើប ជីប ម៉ុង 50M មាន​តម្លៃ​ល្អ ក្នុង​គម្រោង ផាក លែ​ន 50M របស់​ជីប ម៉ុង លែ​ន សូម​ទាក់ទង​មក​ក្រុមការងារ​របស់​យើង​តាម​រយៈ​លេខ​៖ 061 997 888 រីឯ​ម្ចាស់​អាជីវកម្ម​ដែល​ចង់បាន​ទីតាំង​បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ ជីប ម៉ុង 50M ថ្មី​នេះ អាច​ធ្វើការ​ទាក់ទង​ជួល​ទីតាំង​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 093 922 888 ។
chipmongland.com
​Telegram Channel: https://t.me/chipmongland
TikTok: https://bit.ly/ChipMongLand_TikTok_Official
Instagram: https://bit.ly/ChipMongLandInstagram ៕ អត្ថបទសហការ