ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិវា​បរិច្ចាគ​ឈាម​ឆ្នាំ 2025 របស់​មិត្ត​ហ្វូ​ន ​៖ ឈាមមួយ​តំណក់ សង្គ្រោះ​រាប់​លាន​ជីវិត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុន​មិត្ត​ហ្វូ​ន សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្រោម​ចំណងជើង​ថា ​៖ «​មួយ​តំណក់ឈាម មួយ​លាន​បេះដូង​ 2025» ដោយ​ជោគជ័យ ​។ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ការ​ចូលរួម​យ៉ាង​សាទរ​ពី​សំណាក់​បុគ្គលិក​មិត្ត​ហ្វូ​ន ដៃគូ អតិថិជន និង​ប្រជាជន​ក្នុង​តំបន់​មួយ​ចំនួន​ធំ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​ឈាម​ដ៏​មាន​តម្លៃ​សម្រាប់​ការ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​នៅ​ទូ​ទាំង​ប្រទេស​ ។

កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​ម៉ោង 8:00 ព្រឹក ដល់​ម៉ោង 11:30 ព្រឹក នៅ​បន្ទប់ទទួលភ្ញៀវ​ជាន់​ផ្ទាល់​ដី​នៃ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​ការ​ខ្វះខាត​ឈាម​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើកកម្ពស់​ស្មារតី​នៃ​ក្តី​មេត្តា​ក្នុង​សហគមន៍​ ។ តាំងពី​ដើម​មក ព្រឹត្តិការណ៍​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​បុគ្គលិក និង​ដៃគូ​របស់​មិត្ត​ហ្វូ​ន​ ។ អ្នក​ស្ម័គ្រ​ចិត្ដជា​ច្រើន​បាន​ចុះ​ឈ្មោះ​ភ្លាម​ៗ​ដើម្បី​បរិច្ចាគ​ឈាម បង្ហាញ​ពី​អារម្មណ៍​នៃ​ការ​ចែករំលែក និង​ទំនួល​ខុស​ត្រូវ​សង្គម​ខ្ពស់ ​។

ថ្លែង​អំពី​សារៈសំខាន់​នៃ​សកម្មភាព​នេះ លោក ញ៉ុ​ង ឌិន​ថន តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានចែករំលែក​ថា ​៖ “​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​មិត្ត​ហ្វូ​ន ​។ យើង​មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សហគ្រាស​ជំរុញ​ដោយ​សហគមន៍​ដែល​តែងតែ​គាំទ្រ​គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ផង​ដែរ​ ។ រាល់​ដំណក់ឈាម​ដែល​បាន​បរិច្ចាគ​នៅ​ថ្ងៃនេះ នាំ​មក​នូវ​សារ​នៃ​ក្តី​ស្រឡាញ់ និង​ការ​ប្តេជ្ញា​ចិត្ត​ពី​មិត្ត​ហ្វូ​ន​ចំពោះ​សុខភាព និង​អនាគត​របស់​ប្រជាជន​កម្ពុជា​” ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ បុគ្គលិក​ក្រុមហ៊ុន ​មិត្ត​ហ្វូ​ន​ កម្ពុជា​ជា​ច្រើន​នាក់​បាន​ចែករំលែក​អារម្មណ៍​រំភើប​រីករាយ​បន្ទាប់​ពី​ការ​បរិ​ច្ចាក​ឈាម​ ។ លោក ជា ហួត មក​ពី​នាយកដ្ឋាន​ទីផ្សារ​បាន​មាន​ប្រសាសន៍​ថា ​៖ “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​មធ្យោបាយ​តូច​មួយ​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវការ​ឈាម​ជា​បន្ទាន់​ដើម្បី​ទ្រទ្រង់​ជីវិត ​។ នេះ​មិន​ត្រឹមតែ​ជា​កាយវិការ​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​សម្រាប់​យើង​ម្នាក់​ៗ​ក្នុង​ការ​បង្ហាញ​ពី​សាមគ្គីភាព ដែល​ជា​គុណ​តម្លៃ​ដែល​មិត្ត​ហ្វូ​ន​តែងតែ​លើកតម្កើង​”​ ។

ការ​ឆ្លុះ​បញ្ចាំង​ដ៏​សាមញ្ញ ប៉ុន្តែ​ពោរពេញ​ដោយ​ចិត្ត​ស្មោះ​ទាំងនេះ បាន​ជួយ​ផ្សព្វផ្សាយ​ពី​ស្មារតី​មនុស្សធម៌​នៃ​កម្មវិធី​នេះ ដោយ​ពង្រឹង​មុខមាត់​របស់​មិត្ត​ហ្វូ​ន មិន​ត្រឹមតែ​ជា​សហគ្រាស​ទូរគមនាគមន៍​ឈានមុខ​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​និមិត្តរូប​នៃ​ឯកភាព និង​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា​ផង​ដែរ​ ។
ព្រឹត្តិការណ៍ “​មួយ​តំណក់ឈាម មួយ​លាន​បេះដូង​ 2025” បាន​បញ្ចប់​ក្នុង​បរិយាកាស​ដ៏​កក់ក្តៅ ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​វិជ្ជមាន​។ រាល់​តំណក់ឈាម​ដែល​បាន​បរិ​ច្ចាក បាន​ក្លាយជា​ស្ពាន​នៃ​សេចក្តី​ស្រឡាញ់ ដែល​ជា​សក្ខីភាព​ដល់​វិញ្ញាណ​របស់​មិត្ត​ហ្វូ​ន ដើម្បី​សហគមន៍ ដើម្បី​សុខភាព និង​សុភមង្គល​នៅ​កម្ពុជា​ ៕ អត្ថបទសហការ