ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​សហការ​ឧបត្ថម្ភ ផលិតម​ក្ម ក្លា​ប​យ៉ា​ហ៊ែ​ន (KlapYaHandz) ដើម្បីអភិរក្ស​ និង​លើក​ស្ទួយវប្បធម៌សិល្បៈតន្ត្រី​ខ្មែរ តាម​រយៈ​ការ​បញ្ចេញ​អាល់​ប៊ុ​ម NEOROOTS ក្រោម​ប្រធានបទ «​វប្បធម៌​ខ្មែរ​រស់​ព្រោះ​កម្ពុជា​»

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជា​ចំណែក​មួយ​ក្នុង​ការ​គាំទ្រ និង​ពង្រឹង​វិស័យ​សិល្បៈ តន្ត្រី​ដែល​ជា​ភាសា​សកល​សម្រាប់​ផ្សព្វផ្សាយ​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ដល់​ការ​ដាក់​សម្ពោធ​អាល់​ប៊ុ​ម​ថ្មី…

រាជធានីភ្នំពេញ​ ៖ ជា​ចំណែក​មួយ​ក្នុង​ការ​គាំទ្រ និង​ពង្រឹង​វិស័យ​សិល្បៈ តន្ត្រី​ដែល​ជា​ភាសា​សកល​សម្រាប់​ផ្សព្វផ្សាយ​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ដល់​ការ​ដាក់​សម្ពោធ​អាល់​ប៊ុ​ម​ថ្មី NEOROOTS ដែល​សហការ​រៀបចំ​ដោយ​ផលិតកម្ម KlapYaHandz ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ។ កម្មវិធី​នេះ​មាន​គោលបំណង​លើក​ស្ទួយ និង​អភិរក្ស​វប្បធម៌​ខ្មែរ​តាម​រយៈ​ការ​បន្លិច​នូវ​ការ​រួម​បញ្ចូល​គ្នា​រវាង​សិល្បៈ​តន្ត្រីបុរាណ និង​តន្ត្រីសម័យ​ទំនើប ដោយ​មានការ​សហការ​ឧបត្ថម្ភ​ពី​ទឹក​ពិសា​កម្ពុជា និង​ទឹកក្រូច​កម្ពុជា​កូ​ឡា​។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្កា​ម៉​ល ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០២៥ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វីរ​: តំណាង​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រមទាំង​ថ្នាក់ដឹកនាំ​ពី​ផលិតកម្ម KlapYaHandz និង​អង្គការ​សិល្ប​:​ខ្មែរ​អមតៈ​។

ជាមួយ​គោលបំណង​លើក​ស្ទួយ ថែរក្សា​វប្បធម៌​ខ្មែរ តាម​រយៈ​សិល្បៈ​បុរាណ​និង​តន្ត្រីសម័យ​ថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ការ​បញ្ចេញ​អាល់​ប៊ុ​ម​ចម្រៀង ដែល​រួម​បញ្ចូល​គ្នា​រវាង​តន្ត្រីបុរាណ​និង​សម័យ ដែល​បាន​បង្កើត​រស់ជាតិ​ថ្មី​នៃ​តន្ត្រី​ខ្មែរ និង​បង្ហាញ​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​យើង​ទៅ​កាន់​អន្តរជាតិ​ ។ ក្នុង​ចេតនា​នេះ​ហើយ​បានជា ទឹក​ពិសា​ម្ពុ​ជា និង​ទឹកក្រូច​កម្ពុជា​កូ​ឡា រួមចំណែក​លើក​ស្ទួយ គាំទ្រ​និង​សហការ​ឧបត្ថម្ភ​ដល់​រាល់​កម្មវិធី​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​វប្ប ធម៌ សិល្បៈ​ខ្មែរ​។ ជាក់ស្តែង​ការ​សហការ​ឧបត្ថម្ភ​ដល់​ផលិតកម្ម KlapYaHandz ក្នុង​ការ​បញ្ចេញ​អាល់​ប៊ុ​ម NEOROOTS នេះ​ផ្ទាល់​តែ​ម្តង​ ។

ពិសេស​ជាង​នេះ​ទៅ​ទៀត​តាម​រយ​:​សុន្ទរកថា​របស់​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស យល់​ថា​ការ​គាំទ្រ «NEOROOTS » គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​និង​តន្ត្រី​ខ្មែរ ព្រមទាំង​ជួយ​បង្កើន​សក្តានុពល​ឱ្យ​កាន់តែ​រីក​ចម្រើន​ដល់​ឆាក​អន្តរជាតិ​ថែម​ទៀត​ផង ​។ «​វប្បធម៌​ខ្មែរ រស់​ព្រោះ​កម្ពុជា – Hydrate the Culture» នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទ​: និង​គោល​ជំហរ របស់​ទឹក​ពិសា​កម្ពុជា​ដែល​តែង​ឈរ​នៅ​ពីក្រោយ​ចាំ​ជួយ​ជ្រោមជ្រែង​សិល្បៈ​ខ្មែរ​ឱ្យ​នៅ​កាន់តែ​មាន​ភាព​រស់​រវើក​និង​បន្ត​រីក​ចម្រើន​ជាមួយ​កូន​ខ្មែរ​គ្រប់​ជំនាន់​ ។

ដូច​គ្នា​នេះ​ដែរ លោក សុខ វិសាល ស្ថាបនិក​ផលិតកម្ម KlapYaHandz បាន​បង្ហាញ​ថា​អាល់​ប៊ុ​ម NEOROOTS មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​ស្នាដៃ​តន្ត្រី​ទេ ប៉ុន្តែ​ជា​វេទិកា​មួយ​សម្រាប់​ឱ្យ​យុវជន​ជំនាន់​ថ្មី​បានឃើញ​បាន​យល់​ពី​អត្តសញ្ញាណ​វប្បធម៌ សិល្ប​: តន្ត្រីបុរាណ​ខ្មែរ តាម​រយៈ​តន្ត្រី​បែប​សហ​សម័យ​។
អាល់​ប៊ុ​ម NEOROOTS គឺជា​គម្រោង​អាល់​ប៊ុ​ម​ថ្មីស្រឡាង​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ផលិតកម្ម KlapYaHandz​ ។ ជា​ជំហាន​ថ្មី​នៃ​សំឡេង​ខ្មែរ ទាំង​សិល្ប​:​វប្បធម៌ និង​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ​ត្រូវ​បាន​គាស់កកាយ​ឡើង​វិញ​មក​បូក​ផ្សំ​ជាមួយ សិល្ប​:​សម័យ​ទំនើប​។ អាល់​ប៊ុ​ម​នេះ​មិន​ត្រឹមតែ​ផ្តល់​ការ​កំសាន្ត​អារម្មណ៍​ដល់​អ្នក​ស្តាប់​ទេ ប៉ុន្តែ​វា​ផ្តល់​នូវ​រស់ជាតិ​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ជា​ពិសេស​យុវជន​ខ្មែរ​ជំនាន់​ថ្មី​ងាក​មក​យល់​ដឹង​ពី​តម្លៃ​នៃ​សិល្ប​:​តន្ត្រីបុរាណ ថា​មិន​គ្រាន់តែ​ជា​មរតក​សម័យ​ដើម​នោះ​ទេ​តែ​ជា​ប្រភព​មេ​សម្រាប់​ការ​ច្នៃប្រឌិត​ផង​ដែរ​ ។

វប្បធម៌​ខ្មែរ​រស់ ព្រោះ​កម្ពុជា ​! ទឹក​ពិសា​កម្ពុជា ​! តែងតែ​ឈរ​ពីក្រោយលើក​ស្ទួយ​សិល្បៈ​វប្ប​ធ​ម៏​ខ្មែរ ​!
កម្ពុជា កូ​ឡា ​! រស់ជាតិ​សំឡេង​ថ្មី លើកកម្ពស់​តន្ត្រី​ខ្មែរ ​! ៕ អត្ថបទសហការ