ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សម្ពោធ​ជា​ផ្លូវការសាខា​ទី ១៤ ក្រុង​តា​ខ្មៅ !

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​សាខា​ទី ១៤ នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល ក្រុង​តា​ខ្មៅ…

រាជធានីភ្នំពេញ​ ៖ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​សាខា​ទី ១៤ នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល ក្រុង​តា​ខ្មៅ កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ 2025 ។ ពិធី​បើក​សម្ពោធ​ផ្លូវការ​មួយ​នេះ គឺជា​ការ​បើកទ្វារ​ស្វាគមន៍​ដល់​អតិថិ​ជនជាតិ និង​អន្តរជាតិ ដែល​រស់នៅ​តំបន់​ក្រុង​តា​ខ្មៅ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ខេត្ត​នានា រួម​មាន​ខេត្តកំពត កែប​ជាដើម ​។ ការ​បើក​ដំណើរការ​សាខា​ថ្មី​នេះ គឺជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​របស់ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ដើម្បី​សម្រេច​គោលដៅ​ជា​ផ្សារ​ទំនើប​ដែល​បង្កើត​ដោយ​កូន​ខ្មែរ 100% និង​ឈានមុខ​គេ​នៅ​កម្ពុជា ​។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត តា​ខ្មៅ មាន​ទំហំ ១០០០ ម៉ែត្រការ៉េ មាន​ទំនិញ​ច្រើន​ជាង ១ ម៉ឺន​មុខ ដែល​អាច​បំពេញតម្រូវការ​អតិថិជន​គ្រប់​វ័យ ជាមួយនឹង​ជម្រើស​ផលិតផល​ជា​ច្រើន ដូច​ជា បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត នំ​បុ័ង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ភេសជ្ជៈ ស្រា​បៀរ ស្រាក្រហម​មក​ពី​អឺ​រ៉ុ​ប សម្ភារ​សិក្សា ក្នុង​តម្លៃ​ដ៏​ល្អ​សមរម្យ និង ប្រូ​ម៉ូ​សិន​ជា​ច្រើន​រៀងរាល់ថ្ងៃ​ ។ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត តា​ខ្មៅ នឹង​ផ្តល់​ជូន​បងប្អូន​ជាតិ និង​អន្តរជាតិ នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប ទាំង​ផលិតផល​ជាតិ និង​ផលិតផល​នាំ​ចូល​ពី​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក ជាមួយ​តម្លៃ​សមរម្យ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​អតិថិជន ​។

លោក​ជំទាវ តែ សុ​វ​ណ្ណី អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង មាន​ប្រសាសន៍​ថា ​៖ «​ជីប ម៉ុង ប្រកាន់​ភ្ជាប់​ទស្សនៈ ​គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក​» ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​សន្ទុះ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ក្នុងស្រុក និង​ចូលរួម​គាំទ្រ​កសិករ​ខ្មែរ ដោយ​បញ្ជា​រទិញ​ភោគផល​កសិកម្ម​ពី​ចំការ​កសិករ​ខ្មែរ​ផ្ទាល់​ ។​

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ប្តេជ្ញា​បម្រើ​សហគមន៍​របស់​យើង ដោយ​ផ្តល់​នូវ​ទំនិញ និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់ ផ្តល់​ការងារ និង​ជំនាញ​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​សាខា​ចំនួន ១៤ ជាមួយនឹង​សាខា​ជា​ច្រើន​ទៀត ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

អតិថិជន​អាច​ស្វែងរក ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត តា​ខ្មៅ តាម​អាសយដ្ឋាន​ខាងក្រោម ​៖
ភូមិ​ព្រែក​សំរោង​ ៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល Google map: https://maps.app.goo.gl/Vj7cn9BgWzjnxTpJ6
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សូម​ចូល​ទៅ​កាន់​ទំព័រ​បណ្តាញ​សង្គម​ខាងក្រោម​ ៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket​?​_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket ៕ អត្ថបទសហការ