ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព និង​កម្មករ​នៅ​កម្ពុជា ថ្កោលទោស​ក្រុមជ្រុលនិយម​នៅ​ជប៉ុន​ ដែល​នាំ​គ្នា​ធ្វើ​បាតុកម្មប្រឆាំង​នឹង​វត្តមាន​នាយក​រដ្ឋមន្ត្រី​ខ្លួន​នៅបរទេស

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ សហជីព និង​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា បាន​រិះគន់ និង​ថ្កោលទោស​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​ក្បត់ជាតិ សម រ​ង្ស៊ី នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន…

រាជធានីភ្នំពេញ​ ៖ សហជីព និង​កម្មករនិយោជិត​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា បាន​រិះគន់ និង​ថ្កោលទោស​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​ក្បត់ជាតិ សម រ​ង្ស៊ី នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ដោយ​ពួក​គេ​ចាត់​ទុក​ថា ក្រុម​ជ្រុលនិយម​កំពុង​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​ ។

លោក សំ សឿ​ន ប្រធាន​សហជីព​ពលកម្ម​ជាតិ​កម្ពុជា (NLC) ​បាន​ថ្លែង​ថា ​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សហជីព​នៅ​កម្ពុជា​ដែល​ដឹកនាំ​កម្មករ​រោងចក្រ​សហគ្រាស​រាប់​ម៉ឺន​នាក់ សូម​រិះគន់ និង​ថ្កោលទោស​ក្រុម​ទណ្ឌិត សម រ​ង្ស៊ី ក្រុម​មូរ សុខ​ហួរ ដែល​បង្កើត​សកម្មភាព​ជ្រុលនិយម នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ប្រទេស​ជប៉ុន​» ​។ លោក​បន្ដ​ថា ​៖ «​ខ្ញុំ​គិត​ថា ក្រុម​ជ្រុលនិយម​ទាំង​អស់នេះ កំពុង​ប្រឆាំង​នឹង​ផលប្រយោជន៍​ប្រទេស​ជាតិ​ខ្លួនឯង បំបាក់​មុខមាត់​ប្រទេស​ជាតិ​នៅ​បរទេស ហើយ​ពួក​គេ​មិន​ចង់​ឃើញ​ប្រទេស​ជាតិ​ខ្លួនឯង​រីក​ចម្រើន​ទេ​ ។ ពួក​ខ្ញុំ​ជា​សហជីព និង​កម្មករ​ទាំងអស់ គឺ​មិន​ពេញចិត្ត ហើយ​ក៏​ស្អប់ខ្ពើម​នូវ​ទ​ង្វើ​រ​របស់​ក្រុម​ជ្រុលនិយម​ជា​ខ្លាំង ព្រោះ​ពួក​គេ​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ​»​ ។

ទោះបីជា​យ៉ាងណា លោក សំ សឿ​ន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​កម្មក​និយោជិត​នៅ​កម្ពុជា​កុំ​ចូលរួម​សកម្មភាព​ណាមួយ​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​ប្រទេស​ជាតិ និង​មិន​ត្រូវ​ចូលរួម​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ក្បត់ជាតិ​ជាមួយ​ក្រុម​ទណ្ឌិត សម រ​ង្ស៊ី​ នោះ​ទេ ព្រោះ​ពួក​គេ​មិន​សាក​សមជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ​ ។

លោក អ៊ុ​ល រី​យ៉ាង កម្មករ​រោងចក្រ​នៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​បាន​និយាយ​ថា លោក​មិន​គាំទ្រ​ទ​ង្វើ​ក្បត់ជាតិ​របស់​ក្រុម​ទណ្ឌិត សម រ​ង្ស៊ី​ នោះ​ទេ ព្រោះ​ពួក​គេ​តែងតែ​យក​កិត្តិយស​ជាតិ​ខ្លួនឯង​ទៅ​មួលបង្កាច់ និង​បង្ខូច​នៅ​ប្រទេស​ជប៉ុន ​។ ពួក​គេ​គួរតែ​នាំ​គ្នា​សាទរ​ចំពោះ​ថ្នាក់ដឹកនាំ​ខ្លួន​ដែល​បាន​ទៅ​សួរសុខទុក្ខ​ដល់​ប្រទេស​ជប៉ុន ប៉ុន្ដែ​បែរជា​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​ទៅ​វិញ​ ។ លោក​បញ្ជាក់​ថា ​៖ «​ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​ទ​ង្វើ​ជ្រុលនិយម​របស់​ពួក​គេ​នៅ​ប្រទេស​ជប៉ុន ព្រោះ​ការ​រៀបចំ​ចលនា​បាតុកម្ម​លើ​ប្រធានបទ​ដដែល​ៗ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ នោះ គឺជា​រឿង​អាម៉ាស់​មួយ​នៅ​លើ​ឆាកនយោបាយ និង​បង្ហាញ​ច្បាស់​ពី​ការ​ធ្វើ​នយោបាយ​ដើរ​ថយក្រោយ​របស់​ក្រុមប្រឆាំង ត្បិត​គ្មាន​ជំនឿ​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ទៀត​នោះ​ទេ​» ​។

លោក ឡេវ សំ​អាន ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ការ​ធ្វើ​នយោបាយ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅ​ស្រុក​នឹង​បន្ត​បរាជ័យ​និង​គ្មាន​ជំនឿ​ពី​សំណាក់​ពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ពលរដ្ឋ​នៅ​បរទេស​បានឃើញ​ពី​ការ​ធ្វើ​នយោបាយ​យកគំនិត​ជាតិនិយម​មក​ដុត​រោលរាល​លើ​ពលរដ្ឋ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ខុសច្បាប់​ដល់​ជន​មួយ​ក្តាប់​តូច​ ។ លោក​បញ្ជាក់​ថា​ ៖ «​ខ្ញុំ​សូម​រិះគន់​ចំពោះ​ទ​ង្វើ​ក្បត់ជាតិ និង​បំផ្លាញ់​មុខមាត់​ជាតិ​នៅ​ប្រទេស​គេ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ក៏​គ្មាន​ជំនឿ​លើ​ការ​ធ្វើ​នយោបាយ​បោកប្រាស់​ទៀត​នោះ​ឡើយ ​។ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​បង្ហាញ​ពី​ចេតនា​នយោបាយ និង​សកម្មភាព​បម្រើ​ផលប្រយោជន៍​បុគ្គល​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស ហើយ​មិនមែន​បម្រើ​ដល់​ផលប្រយោជន៍​រួម​នោះ​ទេ​» ៕ អត្ថបទសហការ