រាជធានីភ្នំពេញ ៖ ដើម្បីផ្តល់ឳកាលដល់សិស្សានុសិស្សទទួលបានបទពិសោធន៍ ក៏ដូចជាផ្សារភ្ជាប់ការសិក្សាទ្រឹស្តីនឹងការអនុវត្តផ្ទាល់ កាលពីពេលថ្មីៗនេះ លោកគ្រូឯកទេសបានដឹកនាំសិស្សថ្នាក់ទី ១២ ចំនួន ១៦ នាក់ នៃសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ចុះកម្មសិក្សាផ្ទាល់នៅតុលាការកំពូល ដើម្បីសិក្សាឈ្វេងយល់អំពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ស្ថាប័នតុលាការនៅក្នុងតុលាការកំពូល ។
តាមរយៈទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានឈ្វេងយល់តួរនាទីស្ថាប័នតុលារ រចនាសម្ព័ន្ធសាលាជម្រះក្តី ការតែងតាំងមន្ត្រីតុលាការ លក្ខណៈទូទៅនៃការប្តឹងផ្តល់ដែលរួមមាន បណ្តឹងរដ្ឋប្បវេណី ដំណាក់កាលនៃបណ្តឹងរដ្ឋប្បវេណី ដំណើការជំនុំជម្រះ សកម្មភាពក្រោយពេលជំនុំជម្រះ ការអនុវត្តសាលក្រមរដ្ឋប្បវេណី ព្រមទាំងយល់ច្បាស់ពីបណ្តឹងព្រហ្មទណ្ឌផងដែរ ។
សូមជម្រាបថា សាលារៀនតែងតែរៀបចំដំណើរទស្សកិច្ចសិក្សាទៅកាន់ស្ថាប័នរដ្ឋ សហគ្រាស កសិដ្ឋាន រមណីយដា្ឋនប្រវត្តិសាស្ត្រ និងក្រុមហ៊ុននានាក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់មេរៀនទៅនឹងការអនុវត្តជាក់ស្តែង ក៏ដូចទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ