រាជធានីភ្នំពេញ ៖ សម្រាប់កុមារ ការផ្តោតតែទៅលើបញ្ហាធ្វើឱ្យការរៀនសូត្រពិបាក ហើយវាក៏ប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃផងដែរ ។ អ្នកមិនអាចផ្លាស់ប្តូរកាលៈទេសៈ ដែលធ្វើឱ្យវាពិបាកក្នុងការផ្តោតអារម្មណ៍នោះទេ ប៉ុន្តែមានវិធីដែលអាចជួយកូនរបស់អ្នកកាត់បន្ថយការរំខាន ហើយអាចសម្រេចកិច្ចការផ្សេងៗបា ។ ដូច្នេះ ប្រសិនបើកូនរបស់អ្នកមានបញ្ហាក្នុងការផ្តោតអារម្មណ៍ សូមសាកល្បងយុទ្ធសាស្ត្រទាំង ៦ នេះ ៖
១. ដាក់កម្មវិធីកំណត់ម៉ោង ៖ ការដឹងថា មានម៉ោងកំណត់សម្រាប់រយៈពេលដែលពួកគេត្រូវផ្តោតអារម្មណ៍ អាចធ្វើឱ្យកុមារមានភាពងាយស្រួលជាងមុន ។ អ្នកអាចពិចារណាម៉ោងកំណត់រយៈពេល ១០ នាទី សម្រាប់ការញ៉ាំបាយ ការអាន ការលេង ឬការសម្រាក ។ ហើយបង្កើនពេលវេលាបន្តិចម្តងៗ នៅពេលដែលកូនរបស់អ្នកកាន់តែមានភាពប្រសើរឡើងក្នុងការផ្តោតអារម្ម ។
២. ជួយកូនរបស់អ្នកចាប់ផ្តើម ៖ មានហេតុផលជាច្រើនដែលកុមារពិបាកក្នុងការចាប់ផ្តើមកិច្ចការ ។ ពេលខ្លះកុមារភ្លេចថា ពួកគេត្រូវធ្វើកិច្ចការអ្វីមួយ ។ ហើយពេលខ្លះពួកគេបោះបង់ការងារចោល ព្រោះវាធ្វើឱ្យពួកគេធុញថប់ ។ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចាប់ផ្តើម សូមព្យាយាមបំបែកកិច្ចការទៅជាជំហានតូចៗ ។
៣. កំណត់ទិសដៅមួយ ឬពីរក្នុងពេលតែមួយ ៖ ព្យាយាមកុំឱ្យកូនរបស់អ្នកធ្វើកិច្ចលើសទម្ងន់ ជាមួយនឹងទិសដៅច្រើនពេកក្នុងពេលតែមួយ ។ ឧបមាថា ដល់ពេលធ្វើកិច្ចការផ្ទះហើយ អ្នកអាចនឹងប្រាប់កូនឱ្យពិនិត្យសៀវភៅកិច្ចការ យកប៊ិច យកខ្មៅដៃ ហើយចាប់ផ្តើមធ្វើការ ។ ប៉ុន្តែនោះវាអាចច្រើនពេកសម្រាប់កូនរបស់អ្នកក្នុងការចងចាំ ។ ចូរផ្តល់ការណែនាំម្តងមួយៗ ឬសាកល្បងប្រើបញ្ជីត្រួតពិនិត្យដែលបំបែកកិច្ចការទៅជាជំហានតែមួយ ដើម្បីជួយកូនរបស់អ្នកធ្វើតាមការណែនាំ។
៤. ជួយកូនរបស់អ្នកផ្តោតលើកិច្ចការ ៖ កុមារដែលត្រូវបានគេរំខាន ត្រូវការយុទ្ធសាស្ត្រដើម្បីត្រឡប់ទៅធ្វើកិច្ចការវិញ នៅពេលដែលពួកគេបាត់បង់ការផ្ចង់អារម្មណ៍ ។ អ្នកអាចដាក់សញ្ញា ពេលដែលអារម្មណ៍កូនរបស់អ្នកចាប់ផ្តើមវង្វេង ដូចជាការដាក់ដៃលើស្មារបស់កូនអ្នក ឬនិយាយពាក្យជាក់លាក់ណាមួយ ។ ចូរប្រាប់គ្រូរបស់កូនអ្នកអំពីយុទ្ធសាស្ត្រដែលអ្នកកំពុងព្យាយាមនៅផ្ទះផងដែរ ។
៥. សាកល្បងប្រភេទផ្សេងគ្នានៃឧបករណ៍ក្មេងលេង ៖ Fidget គឺជាឧបករណ៍ ដែលអាចជួយកុមារមួយចំនួនផ្តោតអារម្មណ៍កាន់តែប្រសើរឡើង ។ របស់របរដូចជាខ្សែកៅស៊ូ និងបាល់ច្របាច់អាចជួយឱ្យកុមារផ្លាស់ទីជុំវិញ និងទទួលបានការយល់ឃើញល្អ នៅពេលពួកគេធ្វើកិច្ចការសាលា ឬកិច្ចការផ្សេងៗទៀត ។ ឧបករណ៍ខ្លះអាចជួយកុមារឱ្យស្ងប់ស្ងាត់ និងត្រៀមខ្លួនដើម្បីផ្តោតលើកិច្ចការមួយ ។ ឧបករណ៍ខ្លះទៀតអាចជួយកុមារឱ្យប្រុងប្រយ័ត្ន និងតាមដានកិច្ចការ ។ សាកល្បងប្រភេទផ្សេងៗគ្នា ដើម្បីមើលថា តើមួយណាដំណើរការល្អបំផុតសម្រាប់កូនរបស់អ្នក ។
៦. ប្រើបច្ចេកទេសនៃការសមាធិ ៖ លំហាត់សមាធិ គឺសំដៅលើការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍ ។ វាអាចជួយឱ្យកុមារកែលម្អអាកប្បកិរិយា និងសមត្ថភាពរបស់ពួកគេក្នុងការផ្តោតលើមេរៀន និងកិច្ចការសាលា ។ វិធីមួយក្នុងការអនុវត្ត គឺអង្គុយស្ងៀម ហើយផ្ដោតលើការដកដង្ហើមចូល និងចេញ ។ ដកដង្ហើមចូលជ្រៅៗពីរបីដងមុនពេលចូលរៀន ឬការធ្វើតេស្តអាចធ្វើឱ្យមានភាពខុសគ្នា ៕ ប្រភព ៖ understood
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរការសាខាទី ១៤ របស់ខ្លួនស្ថិននៅបណ្តោយផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ នៅដើមខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 / 015 337 123 ៕
ចែករំលែកព័តមាននេះ