ខេត្តពោធិ៍សាត់ ៖ ក្នុងវេទិកាការងារ និងកម្មសិក្សាការងារនៅខេត្តពោធិ៍សាត់ ក្រុមហ៊ុនជប៉ុន Minebea (Cambodia) Co.,Ltd ជ្រើសរើសបេក្ខជនដែលដាក់ពាក្យសម្ភាសការងារភ្លាមៗបានចំនួន ៨៤នាក់ តែក៏នៅត្រូវការជ្រើសរើសអ្នកចូលបម្រើការងារបន្ថែមទៀតជាមួយនឹងឱកាសការងារ ១៥០កន្លែង ។
វេទិកាការងារ និងកម្មសិក្សាការងារនេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនជប៉ុន Minibea (Cambodia) Co.,Ltd ដោយនាំយកឱកាសការងារថ្មីៗសរុបចំនួន ១៥០កន្លែង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោសាធិ៍សាត់ផ្ទាល់តែម្ដង ។
យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុនជប៉ុន Minibea (Cambodia) Co.,Ltd សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេឡេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ