ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ជ្រើសរើស និង​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កូរ៉េ​ ពី​ក្រុមហ៊ុន​ឯកជន សាលា​បណ្តុះបណ្តាល និងសមាគម​ណាមួយ គឺជា​រឿង​ខុសច្បាប់​ដែល​មិនអាច​អត់ឱន​បាន !

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ “​ការ​ជ្រើសរើស និង​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កូរ៉េ​ ពី​ក្រុមហ៊ុន​ឯកជន សាលា​បណ្តុះបណ្តាល និង​សមាគម​ណាមួយ គឺជា​រឿង​ខុសច្បាប់​” នេះ​គឺជា​ការ​គូសបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​…

រាជធានីភ្នំពេញ​ ៖ “​ការ​ជ្រើសរើស និង​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កូរ៉េ​ ពី​ក្រុមហ៊ុន​ឯកជន សាលា​បណ្តុះបណ្តាល និង​សមាគម​ណាមួយ គឺជា​រឿង​ខុសច្បាប់​” នេះ​គឺជា​ការ​គូសបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ស៊ុន មេ​សា​នៅ​ថ្ងៃ​ទី​ ២៩ ខែឧសភា ឆ្នាំ​ ២០២៥ ​នេះ ​។

លោកបាន​សង្កត់ធ្ងន់​ថា ​៖ “​គ្មាន​សាលា​បណ្ដុះបណ្ដាល គ្មាន​សមាគម និង​គ្មាន​ក្រុមហ៊ុន​ឯកជន​ណាមួយ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​នោះ​ទេ ព្រោះ​ការ​បញ្ជូន​ពលករ គឺ​យន្តការ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​កូរ៉េ​តែ​ប៉ុណ្ណោះ​ ។ ការ​លួចលាក់​បញ្ជូន និង​ជ្រើសរើស​ណាមួយ​ស្មើ​បទល្មើស ការ​ជួញ​មនុស្ស​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ។
បន្ថែម​លើក​នេះ លោកបាន​សង្កត់ធ្ងន់​ថា សាលា​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ សមាគម និង​ក្រុមហ៊ុន​ឯកជន​មាន​មាន​សិទ្ធិ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ភាសា ឬ​ជំនាញ​ផ្សេង​ៗ​បាន ប៉ុន្ដែ​គ្មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស ឬ​បញ្ជូន​ពលករ​ទេ ​។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាត់​តាម​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​ឯកជន សាលា​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ និង​មេខ្យល់​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​គ​គ្លើ​ន​ផ្ទុយ​ពី​ការ​ណែនាំ​នេះ​ ។ បន្ថែម​ពី​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​យុវជន និង​សាធារណជន​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ សូម​ទាក់ទង​ក្រសួង​ការងារ​តែ​មួយ​គត់​ដែល​ជា​អ្នកមាន​សិទ្ធិ​ជ្រើសរើស និង​បញ្ជូន​ស្របច្បាប់​ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច មហា​បវរ​ធិ​បតី ជា​ប្រមុខ​ការពារ​ដាច់ខាត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ និង​ការពារ​ប្រយោជន៍​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដោយ​មិន​លើកលែង​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​គ​គ្លើ​ន​ចំពោះ​បម្រាម​នោះ​ឡើយ ហើយ​ជាមួយ​គ្នា​នេះ​សូម​ពលរដ្ឋ​ជួយ​រាយការណ៍​មក​ក្រសួង​នូវ​ពេល​បានឃើញ និង​បានដឹង​អំពី​ការ​ផ្សព្វផ្សាយ​ការ​ជ្រើសរើស និង​បញ្ជូន​ពី​វិស័យ​ឯកជន​ដើម្បី​អាច​ចាត់វិធានការ​ផ្លូវច្បាប់​ទាន់​ពេលវេលា​ ៕ អត្ថបទសហការ