ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ចូលរួម​ទប់ស្កាត់ និង​ប្រឆាំង​ពលកម្ម​លើ​កុមារ​គ្រប់​រូបភាព​នៅ​ខេត្តស្ទឹងត្រែង

1 អាទិត្យ មុន

ខេត្តស្ទឹង​ត្រែង​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ…

ខេត្តស្ទឹង​ត្រែង​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​ដល់ទី​តាំង ដើម្បី​លើកកម្ពស់​ការ​ចូលរួម ការ​យល់​ដឹង និង​សហការ​អនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ពលកម្ម​កុមារ ជា​ពិសេស​នៅ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​ ។

ពិធី​ផ្សព្វផ្សាយ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ម្ចាស់​សហគ្រាស បងប្អូន​កម្មករនិយោជិត អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ។ ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ ក៏​បាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​រាល់​ទម្រង់​ទាសភាព ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ ។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​ប្តេជ្ញា​បញ្ចប់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​រាយការណ៍​រហ័ស​តាម​រយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុង​ករណី​ការ​ប្រើប្រាស់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ ៕ អត្ថបទសហការ