ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លាភ​ចូល​បណ្តាក់​ថ្ងៃ​គ្នា​ ! បងប្អូន​កសិករ​ ២ រូប មក​ពី​ខេត្តកំពត និងខេត្ត​កណ្តាល ត្រូវ​រង្វាន់​ធំលុយ​សុទ្ធ ១១,១១១ ដុល្លារ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ទើបតែ​ដឹង​ថា ​មាន​លាភ​ធំ​ចូល​បណ្តាក់​គ្នា លុយ​សុទ្ធ​ចំនួន ១១,១១១ ដុល្លារ ពេល​ក្រុមហ៊ុន​ទាក់ទង​ឱ្យមក​ទទួល​រង្វាន់​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស​ផ្ទាល់​!…

រាជធានីភ្នំពេញ​ ៖ ទើបតែ​ដឹង​ថា ​មាន​លាភ​ធំ​ចូល​បណ្តាក់​គ្នា លុយ​សុទ្ធ​ចំនួន ១១,១១១ ដុល្លារ ពេល​ក្រុមហ៊ុន​ទាក់ទង​ឱ្យមក​ទទួល​រង្វាន់​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស​ផ្ទាល់​! បងប្រុស​ម្ចាស់​សំណាង​ធំឈ្មោះ យ័ន សុខ មក​ពី​ខេត្តកំពត និង​បងស្រី​ម្ចាស់​សំណាង​មួយ​រូប​ទៀតឈ្មោះ សួ​ស សុខ​ជា ជា​អ្នក​មក​ពី​ខេត្តកណ្តាល សុទ្ធសឹងតែ​មានរ​បរជា​កសិករ​ដូច​គ្នា បាន​មក​ធ្វើ​ឯកសារ​ទទួល​រង្វាន់ ខុស​គ្នា​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​។

ចៃដន្យ​ជាងគេ គឺ​រូប​គាត់​ដែល​ជា​ប្រជា​កសិករ​ទាំង​ពីរ សុទ្ធតែ​ត្រូវ​រង្វាន់​ធំ លុយ​សុទ្ធ ១១,១១១ ដុល្លារ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ក្រោយ​ពី​ទិញ​យក​មក​ពិសា ១ កំប៉ុង​ប៉ុណ្ណោះ បន្ទាប់​ពី​នឿយហត់​អស់កម្លាំង​ពី​ការងារ​ស្រែ​ចំការ​ ។

រៀប​រ៉ាប់​ដោយ​ក្តី​រំភើប បងប្រុស យ័ន សុខ បាន​បង្ហាញ​ពី​ក្តី​រំភើប​ឥត​ឧបមា មិន​នឹក​ស្មានថា​រូប​គាត់​អាច​មានឱកាស​ឈ្នះ​ចំនួន​ទឹកប្រាក់​ច្រើន​បែប​នេះ ដោយ​គ្រាន់តែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​ជា​ផលិតផល ផលិត​ក្នុងស្រុក​ក្រោម​ស្នាដៃ​កូន​ខ្មែរ​បែប​នេះ​ ។

ជា​បំណងប្រាថ្នា​ដែល​តែងតែ​ប៉ង​ជា​យូរ​មក​ហើយ បងប្រុស​មិន​ចាំ​យូរ នឹង​យក​ប្រាក់​រង្វាន់​នេះ ទៅ​សាងសង់​ផ្ទះ​ថ្មី ជាទី​ជម្រក​សមរម្យ ទូលំទូលាយ​មួយ ព្រោះ​ការ​ខិតខំ​ជាមួយ​របរ​រាល់ថ្ងៃ សល់​ត្រឹម​ផ្ទះ​តូច​ចង្អៀត​មួយ​ប៉ុណ្ណោះ ​។

មិន​ខុស​គ្នា​ប៉ុន្មាន​ទេ បងស្រី​ម្ចាស់​រង្វាន់​មក​ពី​ខេត្តកណ្តាល បាន​រៀបរាប់​ទាំង​ក្តី​ត្រេកអរ​ពន់ពេក ហើយ​ក៏​មាន​បំណង​ចង់​យក​ប្រាក់​រង្វាន់​នេះ​ទៅ​ធ្វើ​ផ្ទះ​ឱ្យ​បានជា​ជម្រក​សមរម្យ​សម្រាប់​ក្រុម​គ្រួសារ ក៏​ដូច​ជា​សងបំណុល​ដែល​មាន​លើ​ខ្លួន និង​ចែក​កូនចៅ​មួយ​ចំណែក សម្រាប់​ធ្វើ​ដើម​រកស៊ី​ផ្សេង​ៗ​។
ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​! ៕ អត្ថបទសហការ