ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ផ្សព្វផ្សាយ ​ស្តី​ពី​ ការ​ចូលរួម​ទប់ស្កាត់ និង​ប្រឆាំង​ពលកម្ម​ លើ​កុមារ​គ្រប់​រូបភាព ​នៅ​ខេត្តកំពង់ឆ្នាំង

1 ថ្ងៃ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ នៅ​តាម​សហគ្រាស…

ខេត្តកំពង់ឆ្នាំង​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ផ្សព្វផ្សាយ និង​ចង​បដា​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​ដល់ទី​តាំង ដើម្បី​លើកកម្ពស់​ការ​ចូលរួម ការ​យល់​ដឹង និង​សហការ​អនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ពលកម្ម​កុមារ ជា​ពិសេស​នៅ​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម​ ។

ពិធី​ផ្សព្វផ្សាយ​បាន​ធ្វើ​ឡើង​ ដោយ​មានការ​ចូលរួម​ ពី​ម្ចាស់​សហគ្រាស បងប្អូន​កម្មករនិយោជិត អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។ ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ ក៏​បាន​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ ​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ចូលរួម​ទប់ស្កាត់ និង​លុប​បំបាត់​រាល់​ទម្រង់​ទាសភាព ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ និង​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ ។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នា ​ប្តេជ្ញា​បញ្ចប់​រាល់​ទម្រង់​ធ្ងន់ធ្ងរ ​នៃ​ពលកម្ម​កុមារ និង​រាយការណ៍​រហ័ស​តាម​រយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុង​ករណី​ការ​ប្រើប្រាស់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ​៕ អត្ថបទសហការ