រាជធានីភ្នំពេញ ៖ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូប និងគ្រឿងទេសឈានមុខគេក្នុងអាស៊ី និង emart24 ដែលជាម៉ាកយីហោលក់ទំនិញទទួលស្គាល់ទូទាំងពិភពលោក បានចាប់ដៃគូផ្លូវការ ជាមួយនឹងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅការិយាល័យរបស់ foodpanda ក្នុងអគារ Cambodia GIA Tower ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំង ២ ក្នុងការលើកកម្ពស់ភាពងាយស្រួល និងរហ័ស សម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា ។
ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលបណ្តាញលក់រាយដ៏ទូលំទូលាយ និងការផ្តល់ជូនផលិតផលរបស់ emart24 ជាមួយនឹងបច្ចេកវិទ្យានៃប្រព័ន្ធដឹកជញ្ជូនរបស់ foodpanda ។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអតិថិជនធ្វើការបញ្ជាទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ emart24 តាមរយៈវេទិការបស់ foodpanda ដោយធានាបាននូវសេវាកម្មលឿន និងមានប្រសិទ្ធភាពជាងមុន ។
ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយចំនួនដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ៖
● ការពង្រីកភាពអាចរកបានផលិតផលរបស់ emart24 នៅលើកម្មវិធីរបស់ foodpanda សម្រាប់ការដឹកជញ្ជូនភ្លាមៗ
● សេវាកម្មដឹកជញ្ជូន 24/7 ម៉ោងរបស់ foodpanda ដែលទើបបើកដំណើរការថ្មីនៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ នឹងអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់ពេល មិនថាថ្ងៃ ឬយប់ តាមរយៈកម្មវិធី foodpanda ។ យុទ្ធសាស្ត្រនេះ រួមជាមួយនឹងការសហការជាមួយ emart24 មានគោលបំណងបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អ្នកប្រើប្រាស់ដោយរួមបញ្ចូលគ្នានូវភាពងាយស្រួលគ្រប់ពេលវេលាជាមួយនឹងផលិតផលដ៏សម្បូរមុខ ។
● ការដាក់ឲ្យប្រើប្រាស់ប្រូម៉ូសិន យុទ្ធនាការសន្សំ និងការផ្តល់ជូនជាកញ្ចប់សម្រាប់អ្នកប្រើប្រាស់ ។
ក្នុងកម្មពិធីនោះ អ្នកតំណាងក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី ។ លោក Achaya BC អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ foodpanda នៅប្រទេសកម្ពុជា មានប្រសាសន៍ថា “កិច្ចសហការជាមួយ emart24 ស្របគ្នានឹងបេសកកម្មរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានដល់អ្នកប្រើប្រាស់កម្មវិធីរបស់យើង ។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យារបស់យើងជាមួយនឹងគុណភាពរបស់ emart24 ឥឡូវនេះ អតិថិជនអាចកុម្ម៉ង់អាហារជាចម្រុះយ៉ាងរលូន និងរីករាយជាមួយនឹងភាពងាយស្រួលបន្ថែមទៀត អ្នកប្រើប្រាស់ប្រចាំថ្ងៃតាមរយៈកម្មវិធី ។
លើសពីនោះទៀត អតិថិជននឹងអាចបញ្ជាទិញនូវអាហារពេលយប់ដែលខ្លួនពេញចិត្តពីដៃគូភោជនីយដ្ឋានផ្សេងទៀតផងដែរ ដោយធ្វើការកុម្ម៉ង់ដោយងាយស្រួល និងរីករាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង ។ នេះក៏បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដំណោះស្រាយដែលផ្តោតលើអតិថិជនជាមួយនឹងភាពជាដៃគូនេះ យើងមានគោលបំណងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជាសម្រាប់សេវាកម្មដឹកជញ្ជូនភ្លាមៗ ជូនដល់អតិថិជនរបស់យើងជានិច្ច ។ នៅ foodpanda យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន អាជីវករ និងដៃគូរដឹកជញ្ជូន ទាំងអស់របស់យើងនៅក្នុងប្រទេសកម្ពុជា ។ ក្នុងខែកុម្ភៈ ឆ្នាំ 2025 យើងក៏បានដាក់ឱ្យដំណើរការសេវាកម្ម foodpanda នៅលើកោះរ៉ុង ដែលជាគោលដៅទេសចរណ៍សំខាន់ដែលល្បីល្បាញសម្រាប់ឆ្នេរដ៏ស្រស់បំព្រង ដោយធានាថាអ្នកស្រុក និងអ្នកទេសចរអាចទទួលបានអាហារ និងគ្រឿងទេសយ៉ាងងាយស្រួល។ យុទ្ធសាស្ត្រនេះបង្ហាញពីបេសកកម្មរបស់យើងក្នុងការផ្តល់ជូនសេវា ទោះបីជានៅទីតាំងដាច់ស្រយាលក៏ដោយ ។”
លោក សេង លីហេង នាយកគ្រប់គ្រង emart24 បានបន្ថែមថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ foodpanda ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដឹកជញ្ជូនយ៉ាងរលូន និងឆាប់រហ័ស ។ ដោយសារតែសេវាកម្មដ៏មានប្រសិទ្ធភាពរបស់ foodpanda នេះហើយ ដែលអតិថិជនរបស់យើងអាចរីករាយជាមួយម្ហូបកូរ៉េថ្មីៗ និងកាហ្វេក្តៅពី emart24 ក្នុងការបញ្ជាទិញតែមួយ ។ ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់ទៅវិញទៅមករបស់យើងក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈសេវាកម្មដែលអាចទុកចិត្តបាន និងគុណភាពខ្ពស់ ។
អំពី foodpanda
ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនបញ្ជាទិញអាហារតាមអ៉ីនធឺណិតពហុជាតិសាសន៍របស់អាល្លឺម៉ង់ និងក្រុមហ៊ុនដឹកជញ្ចូនអាហារដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង foodpanda បានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ជាកម្មវីធីដឹកជញ្ជូនម្ហូបអាហារ។ ប្តេជ្ញាក្នុងការជួយអតិថិជនឱ្យទទួលបានរសជាតិឆ្ងាញ់យ៉ាងឆាប់រហ័ស ទទួលបានការជ្រើសរើសចេញពីបេះដូង និងគំនិតរបស់អតិថិជនយ៉ាងឆាប់រហ័សនៅក្នុង APAC ។
ដំណើរការដោយបច្ចេកវិជ្ជា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda បាននឹងកំពុងបង្កើនការបោះជំហានពាណិជ្ជកម្មយ៉ាងរហ័សរបស់ខ្លួននៅក្នុង ជាង ៤០០ទីក្រុង ជាមួយទីផ្សារចំនួន១១ ក្នុងអាស៊ី ដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងសេវាកម្មដឹកជញ្ចូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com ។
អំពី emart24
emart24 គឺជាហាងលក់ទំនិញ (Convenience Store) កូរ៉េ ដំបូងគេដែលទទួលបានភាពរីកចម្រើនលឿនជាគេបំផុតនៅក្នុងប្រទេស ។ តាមរយៈការរីកចម្រើននេះ emart24 ទទួលបានការគាំទ្រ នឹងមានភាពល្បីល្បាញយ៉ាងខ្លាំងក្លារបស់ខ្លួនតាមរយៈ ការផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅនាយុគសម័យទំនើប ការរចនាហាងមានភាពទាន់សម័យ ម្ហូបអាហារកូរ៉េដែលមានគុណភាពខ្ពស់ ជាមួយរសជាតិកាហ្វេ ឈ្ងុយឆ្ងាញ់ ក្តៅៗ នំកូរ៉េដែលជាផលិតផលផ្តាច់មុខដូចជា No Brand នឹង IME ជាមួយប្រភេទអាហារក្នុងតំបន់ដែលបានរៀបចំស្រស់ៗ ថ្មីៗសម្រាប់បម្រើសេវាកម្មជូនអតិថិជន 24 ម៉ោងជារៀងរាល់ថ្ងៃ ។ emart24 មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្តល់ជូននូវបទពិសោធន៍ទិញទំនិញពីហាងលក់ទំនិញ(Convenience Store) ដ៏លេចធ្លោរបស់ខ្លួន សម្រាប់អតិថិជនកម្ពុជាក្នុងយុគសម័យទំនើប ។ ជាមួយនឹងការផ្តោតគោលដៅយ៉ាងសំខាន់លើភាពច្នៃប្រឌិត និងការបំពេញចំណងចំណូលចិត្តរបស់អតិថិជន, emart24 នាំមកនូវការរួមបញ្ចូលគ្នាតែមួយនៃរបៀបរស់នៅទំនើបរបស់ប្រទេសកូរ៉េ អមជាមួយវប្បធម៌ និងភាពងាយស្រួលក្នុងការទិញទំនិញ ដោយផ្តល់ជូននូវការរស់នៅរបស់ប្រជាជនកូរ៉េមកកាន់ប្រជាជនក្នុងប្រទេសកម្ពុជា ។
emart24 គឺជាម៉ាកយីហោហាងលក់ទំនិញ (Convenience Store) ឈានមុខគេដែលមានប្រភពដើមពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដែលត្រូវបានគេស្គាល់ថាជាហាងដែលមានភាពច្នៃប្រឌិតខ្ពស់ និងផ្តោតសំខាន់លើតម្រូវអតិថិជន ក្នុងការលក់រាយ ។ ដោយផ្តោតលើការផ្តល់ជូននូវផលិតផលចម្រុះ និងបទពិសោធន៍ទិញទំនិញសម័យទំនើបយ៉ាងសម្បូរបែប នឹងមានភាពទាក់ទាញ, emart24 បានក្លាយជាហាងលក់ទំនិញដែលទទួលបានការពេញនិយមយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េ ។ លើសពីនេះ ការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ emart24 ដើម្បីនាំយកនូវការរស់នៅថ្មីស្រឡាង នឹសម្បូរបែបរបស់ខ្លួនមួយនេះ ទៅកាន់ទីផ្សារថ្មី និងអភិវឌ្ឍន៍ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទូទាំងពិភពលោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ