ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥ យ៉ាង​ដែល​ឪពុក​គួរ​ធ្វើ ដើម្បី​ឱ្យ​កូនប្រុស​បានឃើញ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ធំ​ឡើង​ក្មេង​ប្រុស​តែងតែ​មើល រៀនសូត្រ និង​ធ្វើ​តាម​ឪពុក​របស់​ខ្លួនឯង ។ សង្ឃឹមថា ពួក​គេ​នឹង​ឃើញ​ល្អ​ច្រើន​ជាង​អាក្រក់ ។ ដូច្នេះ​ខាងក្រោម​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ធំ​ឡើង​ក្មេង​ប្រុស​តែងតែ​មើល រៀនសូត្រ និង​ធ្វើ​តាម​ឪពុក​របស់​ខ្លួនឯង ។ សង្ឃឹមថា ពួក​គេ​នឹង​ឃើញ​ល្អ​ច្រើន​ជាង​អាក្រក់ ។ ដូច្នេះ​ខាងក្រោម​នេះ គឺជា​រឿង ៥ យ៉ាង ដែល​កូនប្រុស​គប្បី​ធ្វើ​តាម​ឪពុក ៖

១. គោរព និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី ៖ ទស្សនវិទូ Voltaire បាន​និយាយ​ថា យើង​មាន​កំហុស​ចំពោះ​អំពើ​ល្អ ដែល​យើង​មិន​បាន​ធ្វើ ។ វា​មិន​គ្រប់គ្រាន់​ទេ សម្រាប់​យើង​ជា​បុរស​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​ក្នុង​ជីវិត​របស់​យើង​ដោយ​ក្តី​ស្រឡាញ់ និង​ការ​គោរព ។ អ្នក​គប្បី​និយាយ​ជាមួយ​កូនប្រុស ដើម្បី​ប្រាកដ​ថា ពួក​គេ​យល់​ពី​របៀប​ប្រព្រឹត្ត​ចំពោះ​ស្ត្រី ។ អ្នក​មិន​គប្បី​ហៅ​មិត្តភក្តិ ឬ​សាច់ញាតិ​ស្រី​នូវ​ពាក្យ​ដែល​មិន​សមរម្យ ឬ​ធ្វើ​ជា​គំរូ​មិនល្អ​សម្រាប់​កូនប្រុស​របស់​យើង​ឡើយ ។ ចង់ឱ្យ​កូនប្រុស​និយាយ​ល្អ​បែប​ណា អ្នក​ត្រូវ​និយាយ​ល្អ​បែប​នោះ​ជា​មុន​សិន ។

២. ដាក់​គ្រួសារ​របស់​យើង​ជា​អាទិភាព ៖ មានការ​រំខាន​ច្រើន​ក្នុង​សង្គម​សព្វថ្ងៃ ។ ការ​មិន​ចង់​ចូល​ផ្ទះ ការ​បិទ​ទូរ​សព្ទ​ដៃ និង​ការ​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ពេលវេលា​តិចតួច ដើម្បី​មាន​វត្តមាន​ជាមួយ​គ្រួសារ ។ កូនប្រុស​របស់​យើង​ភាគច្រើន​នឹង​ធំ​ឡើង ហើយ​រៀប​ការ​នៅ​ថ្ងៃ​ណាមួយ ហើយ​ប្រពន្ធ និង​កូន​របស់​ពួក​គេ​ក៏​នឹង​ត្រូវការ​ឪពុក​ពួក​គេ​ដូច​គ្នា ។ ដូច្នេះ ចូរ​ដាក់​គ្រួសារ​របស់​អ្នកជា​ជម្រើស​ទី​មួយ នោះ​កូនប្រុស​អ្នក​នឹង​ធ្វើ​តាម​អ្នក​ដូច​គ្នា ។

៣. ធ្វើ​ដាក់​ម្តាយកូន​របស់​អ្នក​ដោយ​ក្តី​ស្រឡាញ់ ៖ នេះ​ជា​រឿង​សំខាន់​មួយ ដែល​កូនប្រុស​គប្បី​ឃើញ​យើង​ធ្វើ ។ ប្រសិនបើ​ពួក​គេ​ឃើញ​យើង​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ពួក​គេ​ដោយ​ក្ដី​ស្រឡាញ់ ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ជា​ស្វាមី និង​ឪពុក​ដ៏​មានគុណ​ភាព​នឹង​កើនឡើង​យ៉ាង​ខ្លាំង ។

៤. ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​ក្តី​មេត្តា និង​ការ​អត់ធ្មត់ ៖ យើង​កំពុង​ប្រាស្រ័យ
ទាក់ទង​ឥត​ឈប់​ឈរ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ ដែល​ប្រហែលជា​ពួក​គេ​កំពុង​ដោះស្រាយ​ភាព​តានតឹង ការ​ថប់​បារម្ភ ឬ​បញ្ហា​ផ្សេង​ៗ​ទៀត ។ ពេល​ខ្លះ​យើង​មិនដឹង​ថា ហេតុ​អ្វី​បានជា​ពួក​គេ​ខឹង ហេតុ​អ្វី​បានជា​ពួក​គេ​ធ្វើ​មិនល្អ​ដាក់​អ្នក​ទេ ប៉ុន្តែ​យើង​មាន​ជម្រើស​មួយ គឺ​ជួយ​ធ្វើ​ឱ្យ​ថ្ងៃ​នោះ​កាន់តែ​ប្រសើរ​ឡើង ដោយ​ការ​ផ្តល់​ក្តី​ស្រឡាញ់ ក្តី​មេត្តា និង​ការ​អត់ធ្មត់​ខ្ពស់ ។

៥. បម្រើ​សហគមន៍​មូលដ្ឋាន​របស់​យើង ៖ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កូនប្រុស​របស់​យើង​ក្នុង​ការ​មើលឃើញ​ថា យើង​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​យើង ។ នេះ​អាច​ជា​ការ​ធ្វើ​អ្វីមួយ​ដើម្បី​បម្រើ​ការងារ​សង្គម និង​ការងារ​ស្ម័គ្រចិត្ត​ជាដើម ៕ ប្រភព ៖ allprodad

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរការសាខាទី ១៤ របស់ខ្លួនស្ថិននៅបណ្តោយផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ នៅដើមខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 / 015 337 123 ៕