រាជធានីភ្នំពេញ ៖ ឱកាសការងារថ្មីៗយ៉ាងតិច ៥៧៤ កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រុមហ៊ុនធំៗចំនួន ១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន ៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៉ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant, ក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្ទាល់តែម្ដង ។
ដូច្នេះយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ពោលគឺដាក់ភ្លាមសម្ភាសភ្លាមតែម្ដង ។
សម្រាប់ព័ត៌មានបន្ថែម សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh ឬទំព័រហ្វេសប៊ុក neakhmer (អិនអ៊ីអេ ខ្មែរ) ឬតិកតុក ការងារខ្ញុំ-My Job (NEA) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ