ខេត្តរតនគិរី, ថ្ងៃទី ២៧ ឧសភា ២០២៥ ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំរថយន្តស៊េរីថ្មីទំនើបក្រោយបង្អស់ទៅកាន់ខេត្តរតនគិរី ។ ក្នុងឱកាសដ៏វិសេសនេះ អតិថិជនគ្រប់រូបនឹងមានឱកាសពិសេសដែលមិនធ្លាប់មានពីមុនមក គឺទទួលបានបទពិសោធន៍ដ៏ពិសេស ដោយមានឱកាសបើកបរសាកល្បង រថយន្តតូយ៉ូតាស៊េរីថ្មីទំនើបចុងក្រោយគេបង្អស់ទាំងនោះ ដែលដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅបរិវេណខាងមុខផ្សារទំនើប ស៊ីត្រា ក្នុងក្រុងបានលុង ខេត្តរតនគិរី ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់បទពិសោធន៍ផ្ទាល់ជូនអតិថិជន និងអនុញ្ញាតិអោយសួរសំណួរស្រាយរាល់ចម្ងល់អំពីបច្ចេកវិទ្យាទំនើប និងភាពប្រណីតរបស់រថយន្តតូយ៉ូតាគ្រប់ម៉ូឌែលទាំងអស់ ។ មិនថាជាអ្នកស្រឡាញ់រថយន្ត ឬកំពុងស្វែងរករថយន្តសម្រាប់តម្រូវការប្រចាំថ្ងៃនោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីរថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នក និងទទួលយកបទពិសោធន៍បើកបរដោយផ្ទាល់នូវរថយន្តទំនើបៗចុងក្រោយបង្អស់រហូតដល់ ៤ ម៉ូឌែល ដែលរួមមាន ៖
១. Toyota Raize: រថយន្ត SUV ខ្នាតតូច ដ៏រស់រវើក និងសន្សំសំចៃខ្ពស់ ។
២. Toyota Yaris Cross HEV: រថយន្ត Crossover Hybrid ថ្មី ស្តាយស្ព័រ និងបច្ចេកវិទ្យាខ្ពស់ ។
៣. Toyota Hilux Revo Rally: រថយន្តភីកអាប់ កាន់តែរឹងមាំ និងខ្លាំងជាងមុន ។
៤. Toyota Fortuner Legender: រថយន្ត SUV ៧ កៅអី ដ៏ទាន់សម័យ និងមានផាសុកភាពសម្រាប់គ្រួសារ ។
អ្វីដែលធ្វើឱ្យកម្មវិធី Roadshow នេះកាន់តែទាក់ទាញ គឺការផ្ដល់ជូនប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនដែលធ្វើការកក់រថយន្តក្នុងអំឡុងពេលកម្មវិធីនេះ ៖
១. កក់រថយន្ត Hybrid (Yaris Cross HEV ឬ C-Cross HEV): ទទួលបានរង្វាន់កាន់តែធំ គឺខ្សែកមាស ទម្ងន់រហូតដល់ ៨ជី ! * កក់រថយន្ត Raize, Yaris Cross, ឬ C-Cross : ទទួលបាន ខ្សែកមាសទម្ងន់ ៥ ជី ភ្លាមៗ !
២. កក់រថយន្ត Veloz, Vios, ឬ Wigo: ទទួលបានទូរស័ព្ទដៃទំនើប iPhone 16 Pro Max មួយគ្រឿង ។
សម្រាប់អតិថិជនទាំងអស់ដែលអញ្ជើញមកទស្សនារថយន្ត និងសាកល្បងបើកបរក្នុងរយៈពេល ៣ ថ្ងៃនេះ លោកអ្នកនឹងទទួលបានកាដូពិសេសភ្លាមៗពីក្រុមហ៊ុន តូយ៉ូតា ។ លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកសម្រេចចិត្តកក់ ឬជាវរថយន្តតូយ៉ូតាណាមួយក្នុងអំឡុងពេលតាំងបង្ហាញនេះ លោកអ្នកនឹងទទួលបានការថែមជូនកញ្ចប់សេវាកម្មប្ដូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំពេញដោយឥតគិតថ្លៃ បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ ! ពិសេសណាស់ហើយនេះជាការផ្ដល់ជូនដ៏អស្ចារ្យដែលមិនគួររំលង !
កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅ ! សូមអញ្ជើញមកកាន់មុខផ្សារទំនើប ស៊ីត្រា ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីទស្សនា សាកល្បងបើកបរ និងទទួលយកកាដូពិសេសៗពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ។ យើងខ្ញុំរង់ចាំស្វាគមន៍វត្តមានរបស់លោកអ្នក ! ទំនាក់ទំនងមកកាន់លេខ ៖ ០១៧ ២២២ ៩៥៥ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ