ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Plus 855 Music សម្ពោធ​ជា​ផ្លូវការ ជាមួយ​តារាចម្រៀង​ល្បី​វ័យក្មេង​ មាន​ទេព​កោសល្យ ១០ រូប !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Plus 855 Music បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ ដើម្បី​បន្ត​ចក្ខុវិស័យ​ក្នុង​ទីផ្សារ​តន្ត្រី ជាមួយ​តារាចម្រៀង​វ័យក្មេង ដែល​មាន​ទេព​កោសល្យ​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Plus 855 Music បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ ដើម្បី​បន្ត​ចក្ខុវិស័យ​ក្នុង​ទីផ្សារ​តន្ត្រី ជាមួយ​តារាចម្រៀង​វ័យក្មេង ដែល​មាន​ទេព​កោសល្យ​ខ្ពស់ ចំនួន ១០ រូប រួម​មាន ៖ La Cima Cartel (​មាន​សមាជិក​សរុប ៧ រូប YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin), Dylux ជា​សិល្បករ​ដែល​ពោរពេញ​ដោយ​សិល្បៈ និង​ភាព​ច្នៃប្រឌិត ច្រើន​ទម្រង់​, Monetrey ជា​សិល្បករ Indie ដែល​មាន​សម្លេង​ទន់ភ្លន់ សក្ដិ​សម​បំផុត​សម្រាប់​ស្រទាប់​យុវវ័យ និង Chan Sreykhouch ជា​សិល្បករ​ស្រី​ដំបូង​បង្អស់​របស់​ក្រុមហ៊ុន ដែល​មាន​ទឹកដម​សម្លេង​ស្រទន់ និង​ធ្លាប់​បាន​ឆ្លងកាត់​ក្នុង​ការ​ប្រឡង​ថែម​ទៀត ។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន Plus 855 Music កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ ២០២៥ លោក ស៊ីវ រិ​ទ្ធី នាយក​ប្រត្តិបត្តិ និង​ជា​ស្ថាបនិក Plus 855 Music បានឱ្យ​ដឹង​ថា ៖ «​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​គោលដៅ​រួម​គ្នា​មួយ​ក្នុង​ការ​បង្កើត​របកគំហើញ​ថ្មី ធ្វើ​ឱ្យ​វប្បធម៌ និង​ឧស្សាហកម្ម​តន្ត្រី​ក្នុងស្រុក​មាន​ស្តង់ដារ ដែល​គ្រប់​គ្នា​តែងតែ​ទន្ទឹង​ចង់បាន​» ។

លោក ស៊ីវ រិ​ទ្ធី បន្ត​ថា Plus 855 Music បាន​បង្កើត​ឡើង​ពី​ឆ្នាំ ២០២៤ មក La Cima Cartel ជា​ក្រុម​សិល្បករ​ដំបូង ដែល​ចាប់ផ្ដើម​ដំណើរ​រូ​ម​គ្នា​ជាមួយ​លោក ។ អ្នក​ទាំងអស់​គ្នា​បាន​ស្គាល់ ពួក​គាត់​តាម​រយៈ​បទ​អេ​តា​ស៊ី​វិល កម្រ ផ្កាស្លា 10 ដែល​ត្រូវ​បាន​ទទួលស្គាល់ ក៏​ដូច​ជា​ទទួល បានការ​គាំទ្រ​ពី​សំណាក់​យុវវ័យ និង​ក្មេង​ៗ​គ្រប់​ជំនាន់ ។ ដូច​ចក្ខុវិស័យ​ដែល​បាន​រៀបរាប់ នេះ​ហើយ​ជា​កត្តា​ដែល​ជំរុញ​សិល្បករ​ឱ្យ​បង្កើត​មាន​ស្នាដៃ​ជា​ច្រើន លើស​ពី​ការ​ធ្វើ​ចម្រៀង ដែល​យើង​បាន​ឈាន​ដល់​ការ​ថត TVC, Documentary រួម​មាន Short film ជាមួយ clients យើង​ផ្សេង​ៗ​ទៀត​ហើយ​ក៏​មាន Listening party, A day with LACIMA ដែល​ធ្វើ​ឡើង សម្រាប់​អ្នក​ដែល​ស្រលាញ់​គាំទ្រ La Cima ផ្ទាល់ និង​នៅ​ក្នុង​ចុងឆ្នាំ ២០២៤ ក្រុមការងារ​របស់​យើង​មានឱកាស​រួបរួម​គ្នា​ជាមួយ La Cima រៀបចំ Concert ផ្ទាល់ខ្លួន​លើក​ដំបូង​គឺ Next level concert ដែល​មាន​អ្នកចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ ។ បន្ត​មក​ក្នុង​ឆ្នាំ ២០២៥ នេះ​គឺ​យើង​មានការ​ផលិត MV និង​ថត TVC ជា​បន្តបន្ទាប់ ហើយ​ពិសេស​បំផុត​គឺ មានការ​សហការ​ជាមួយនឹង Ganzberg Snow កាលពី​ខែមេសា​កន្លង​ទៅ​នេះ និង​បាន​បង្កើត​ឡើង Tour concert ចំនួន ៥ រាជធានី​ខេត្ត ។

បន្ថែម​ពី​នេះ លោក ស៊ីវ រិ​ទ្ធី បង្ហាញ​អារម្មណ៍​ថា ៖ «​ចាប់ពី​ថ្ងៃ​ដំបូង​ដល់​បច្ចុប្បន្ន ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សិល្បករ និង​ក្រុមការងារ​ទាំងអស់​ដែល​នៅ​តែ​មាន​ភាព​អំណត់ និង​ក្តី​ស្រឡាញ់​ពិតប្រាកដ​ក្នុង​ការ​ប្រើប្រាស់​ភាសា​តែ​មួយ ហើយ​តួយ៉ាង​រឿង​ចំបង​ដែល​យើង​កំពុង​ធ្វើ​នោះ​គឺ យើង​កំពុង​ព្យាយាម​ផ្លាស់​ប្តូរ​បែបផែន​គ្រប់គ្រង​សិល្បករ​ឱ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ និង​មាន​តម្លាភាព ដើម្បី​ធ្វើ​ឱ្យ​ការងារ​មាន​ភាព​ងាយស្រួល និង​ច្បាស់លាស់​ជាង​នេះ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ហៅ Plus 855 Music ថា​ជា ៖ «​ផ្ទះ​ថ្មី​សម្រាប់​សិល្បករ​» ។

នាយក​ប្រត្តិបត្តិ និង​ជា​ស្ថាបនិក​រូប​នេះ​ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា Plus 855 Music ក៏​មាន​ចក្ខុ វិស័យ​ក្នុង​ការ​បើក ឱកាស​ស្វាគមន៍​សិល្បករ សិល្បការ​នី​ដែល​មាន​ឆន្ទៈ​ចង់​ចាប់ផ្ដើម​ក្នុង វិស័យ​សិល្បៈ មិន​ថា​ពួក​គាត់​ធ្លាប់​ឆ្លងកាត់​ការ​ប្រលង​សមត្ថភាព ពី​មុន​មក រឺ​មិន​ធ្លាប់​ក្ដី ដើម្បី​ឱ្យ​ពួក​គាត់​បាន​មក​ប្រើប្រាស់​ទេ​ព្យ​កោសល្យ​ដែល​ពួក​គាត់​មាន និង​ដុសខាត់​ពង្រឹង​បន្ថែម ដើម្បី​ឱ្យ​សិល្បៈ​ពួក​គាត់​ឈាន​ដល់​ស្តង់ដារ​ល្អ​មួយ​ជាមួយ Plus 855 Music ៕ អត្ថបទសហការ