ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ដោះស្រាយ​សំណើ​របស់​បងប្អូន​នៅ​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត ខេត្តស្វាយរៀង ឈាន​ទៅ​រកភាព​វិជ្ជមាន និងដូច​ប្រក្រតី​វិញ ​ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ការងារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ទីរ​ក​.​ប​. ស្វាយ​រៀង និង​អ្នកជំនាញ​ជំនាញ​តាំងពី​ព្រឹក​មិ​ញ​នេះ បាន​ចុះ​ទៅ​ដោះស្រាយ និង​សម្របសម្រួល​សំណើរបស់​បងប្អូន​កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ទីរ​ក​.​ប​. ស្វាយ​រៀង និង​អ្នកជំនាញ​ជំនាញ​តាំងពី​ព្រឹក​មិ​ញ​នេះ បាន​ចុះ​ទៅ​ដោះស្រាយ និង​សម្របសម្រួល​សំណើរបស់​បងប្អូន​កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ភី ស្ព័ត (​ខេ​ម​បូ​ឌា​) ឯ​. ក ស្ថិត​នៅ​ខេត្តស្វាយរៀង នា​ថ្ងៃ​ទី ២៦ ខែឧសភា​ឆ្នាំ ​២០២៥ ​នេះ ​។

រហូត​មក​ដល់​ពេល​នេះ ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ដោះស្រាយ​ដោយ​ស្មារតី​យោគយល់​គ្នា ស្និទ្ធស្នាល​ដើម្បី​ឈាន​ទៅ​ធ្វើការ​ដោយ​ប្រក្រតី​ភាព​វិញ​ ។ សំណើ និង​សំណូមពរ​ទាំង​សងខាង ត្រូវ​បាន​ក្រសួង​យកចិត្តទុកដាក់​ និង​ផ្តល់​ដំណោះស្រាយ​មួយ​សមរម្យ​ដែល​អាច​ទទួល​បាន​ទាំងអស់​គ្នា​ដែល​ស្រប​ទៅ​តាម​ច្បាប់​ ៕ អត្ថបទសហការ