ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ស្នេហា​វិស័យ​កីឡា​ពិត​ ! ខ្មែរ ប៊ែ​វើ​រី​ជី​ស រួមចំណែក​ធំ​ក្នុង​ព្រឹត្តិការណ៍ Soccer League លើក​ទី ៨ ដើម្បី​ជំរុញ​វិស័យកីឡាបាល់ទាត់​ នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា កាន់តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំងក្លា ទាំង​ក្រុមបាល់ទាត់​បុរស និង នារី​នោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​បេះដូង​ជា​អ្នក​ស្រលាញ់​វិស័យ​កីឡា​ស្រាប់…

រាជធានី​ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា កាន់តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំងក្លា ទាំង​ក្រុមបាល់ទាត់​បុរស និង នារី​នោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​បេះដូង​ជា​អ្នក​ស្រលាញ់​វិស័យ​កីឡា​ស្រាប់ បាន​ចេញ​មុខ​ចូលរួម​យ៉ាង​សកម្ម​បន្ត​ទៀត ក្នុង​ការ​ជំរុញវិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីក​លូតលាស់​ទៅ​មុខ តាម​រយៈ​ការ​រួមចំណែក​ឧបត្ថម្ភ​ធំ​ក្នុង «​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ Soccer League លើក​ទី ៨» ឆ្នាំ ២០២៥ នេះ ​។

កម្មវិធី​សន្និសីទ​សារព័ត៌មាន និង​ការ​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី ៨ ឆ្នាំ ២០២៥ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី ៨ ឆ្នាំ ២០២៥ និង​ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី ៨ ឆ្នាំ ២០២៥ រួម​ទាំង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ​។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ធំ អ្នកឧកញ៉ា លាង ពៅ អគ្គនាយក​ពហុ​ពាណិជ្ជកម្ម​ក្រុមហ៊ុន ជីប ម៉ុង និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន ជីប ម៉ុង អ៉ិ​ន​ស៊ី ស៊ី​មេន ខូ​ភើ​រេ​សិន បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ចូលរួម​ជ្រោមជ្រែង​រៀបចំ​ព្រឹត្តិការណ៍ Soccer League នេះ ដើម្បី​បង្កើន​ឱកាស​ប្រកួតប្រជែង ស្វែងរក​កីឡាករ​ដែល​មាន​សក្តានុពល បណ្តុះ​ធនធាន​កីឡាករ​មាន​សមត្ថភាព ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​កាន់តែ​មាន​តម្លៃ​ខ្ពស់ មាន​សន្ទុះ​គាំទ្រ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ និង​ជា​រោងចក្រ​ស្តង់ដារ​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក តែងតែ​ជួយ​ត្រឡប់​ទៅ​សង្គម​វិញ ជា​ពិសេស​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដូច​ជា​កីឡាបាល់ទាត់ គុន​ខ្មែរ និង​បាល់ទះ​ជាដើម​។ សម្រាប់​ពិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី ៨ ឆ្នាំ ២០២៥ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលា​ម៉ោង ០៤:៣០ នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ក្នុង​នោះ ក៏​មានការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​រវាង​ក្រុម ស​.​ស​.​យ​.​ក​. អ​ល​ស្តារ ទល់​នឹង​ក្រុម​ផ្កា​រីក​គ្រប់​រដូវ ក្រោម​មូលបទ «​ស្មារតី​កីឡា​ដើម្បី​យុវជន​សង្គម​យើង​»​ ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកគាំទ្រ​លើក​ស្ទួយ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ៕ អត្ថបទសហការ