ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា ទស្សនា​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់

6 ខែ មុន

ខេត្តកំពត ៖ ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ៖ ឯកឧត្តម​បណ្ឌិត ធន់…

ខេត្តកំពត ៖ ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ៖ ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី ២ នៃ​ព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា ចូល​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត ។ កិច្ច​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​មាន​គោលបំណង​ជំរុញ​ការ​យល់​ដឹង​របស់​សមាជិក​ព្រឹទ្ធសភា និង​សាធារណជន​អំពី​បច្ចេកវិទ្យា និង​ដំណើរការ​ផលិត​នៃ​វិស័យ​កសិឧស្សាហកម្ម និង​ចំណីអាហារ ។

ពីឆ្វេង​ទៅ​ស្តាំ ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា​, ឯកឧត្តម ម៉​ម ប៊ុ​ន​នាង, លោក Wittaya Kreangkriwit និងកិច្ច​ពិភាក្សា​រវាង​ឯកឧត្តម
From top to right H.E. Dr. Thun Vathana ,H.E. Mom Bunneang, Mr.Wittaya Kreangkriwit and the discussion between H.E

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ម៉​ម ប៊ុ​ន​នាង ប្រធាន​គណៈកម្មការ​ទី ១០ នៃ​ព្រឹទ្ធសភា និង​ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកល​វិទ្យា​ធិ​ការ​នៃ​កម្ពុជា និង​ប្រធាន​បណ្ឌិតសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា ព្រមទាំង​តំណាង​សាកលវិទ្យាល័យ​ជាតិ​ជា​ច្រើន មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា សាស្ដ្រាចារ្យ និង​និស្សិត​ជាង ១០ សាកលវិទ្យាល័យ ។

ការ​ទស្សនកិច្ច​ក្រុមហ៊ុន និង​រោងចក្រ​ផលិត​ចំណី​សត្វ ដើម្បី​ស្វែង​យល់​អំពី​ដំណើរការ​នៃ​ការ​ផលិត​ចំណី​សត្វ (Feed) ការ​ចិញ្ចឹមសត្វ (Farm) ការ​កែ​ច្នៃ​អាហារ (Food) រហូត​ដល់​ការ​ផ្គត់ផ្គង់​ទៅ​លើ​ទីផ្សារ (Retail) ។ ក្រុម​ប្រតិភូ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​គណៈ​ដឹកនាំ​ក្រុមហ៊ុន ដឹកនាំ​ដោយ​លោក Wittaya Kreangkriwit អគ្គនាយក​នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់​កាត់ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន ។

រូបភាពរួមគ្នារវាងគណៈប្រតិភូ និងលោកអគ្គនាយកព្រមទាំងថ្នាក់ដឹកនាំ ស៊ីភី
Pictures between the delegation and General Director as well as C.P’s leaders

ដំណើរ​ទស្សនកិច្ច​នេះ​មានការ​បែង​ចេក​ជា​ពីរ​វគ្គ​ព្រឹក – រសៀល
អង្គប្រជុំ​សម្រាប់​ពេល​ព្រឹក​ខាង​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ព​ត៌​មាន​ទូទៅ​នៃ​ធុរកិច្ច​របស់​ក្រុមហ៊ុន បទ​បង្ហាញ​អំពី​ការ​ដាំ​ដុះ​ដំណាំ​ពោត និង​ដំឡូង​មី បទ​បង្ហាញ​អំពី​ការ​ចិញ្ចឹម​មាន់​ពង និង​ការ​ភ្ញាស់​កូន​មាន់ បទ​បង្ហាញ​អំពី​ការ​ចិញ្ចឹម​មាន់​សាច់ បទ​បង្ហាញ​អំពី​ការ​ចិញ្ចឹមសត្វ​ជ្រូក និង​បទ​បង្ហាញ​អំពី​ជំងឺ​របស់​សត្វ និង​ការ​ការពារ​រោគ ។ គោលនយោបាយ និង​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជំរុញ​វិស័យ​កសិកម្ម និង​ការ​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា ។

១. ការ​ជំរុញ​ឱ្យ​កសិករ ដាំ​ដំណាំ​ពោត ដំឡូង​មី និង​វត្ថុធាតុដើម​ក្នុងស្រុក
វិស័យ​កសិកម្ម​ជា​គន្លង​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ កសិកម្ម​នៅ​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​មូលដ្ឋាន​សំខាន់ យើង​សង្កេត​ឃើញ​ថា ការ​ផលិតផល​ចំណី​សត្វ​ក្នុងស្រុក​មាន​តម្រូវការ​វត្ថុធាតុដើម​កាន់តែ​ខ្ពស់​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​ចិញ្ចឹមសត្វ ។ ទោះជា​យ៉ាងណា ស្ថានភាព​ក្នុង​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​នៅ​ក្នុងស្រុក នៅ​តែ​មាន​កម្រិត និង​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ ។
ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ​ក្រុមហ៊ុន ស៊ី​ភី បាន​ចូលរួម​សហការ​ជាមួយ​វិស័យ​សាធារណៈ ដោយ​បង្កើត​យុទ្ធសាស្ត្រ​ជំរុញ និង​គាំទ្រ​កសិករ ក្នុង​ការ​ដាំ​ដំណាំ​ពោត ដំឡូង​មី និង​វត្ថុធាតុដើម​ផ្សេង​ៗ​បន្ថែម លើស​ពី​នោះ​ក្រុមហ៊ុន​និង​ទទួល​ទិញ​វត្ថុធាតុដើម​ទាំងនេះ​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ដែល​សមរម្យ ។

២. ការ​ជំរុញ​ឱ្យ​កសិករ​ចិញ្ចឹមសត្វ និង​ផ្តល់​ចំណេះដឹង​ពី​សុវត្ថិភាព​សត្វ
បច្ចុប្បន្ន​នេះ ជំងឺ​រាតត្បាត​បាន​កើត​មាន​ជា​បន្តបន្ទាប់ ជា​ពិសេស​ដូច​ជា ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) និង​ជំងឺផ្តាសាយបក្សី (AI)​។ ដោយឡែក ក្នុង​គោលបំណង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់ ដោយសារ​ជំងឺ​រាតត្បាត និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចិញ្ចឹមសត្វ ក្រុមហ៊ុន​បាន​ស្នើ​សុំ​ឱ្យ​វិស័យ​សាធារណៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​ផ្តល់​ចំណេះដឹង​ចំពោះ​កសិករ អំពី​វិធីសាស្ត្រ​ចិញ្ចឹមសត្វ ការ​ការពារ និង​ការ​គ្រប់គ្រង​ជំងឺ រួម​ទាំង​អនាម័យ​ជា​ប្រចាំ ។ ជា​ពិសេស ការ​សម្រួល​លើ​វិធានការ​ទាំងនេះ​នឹង​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​សត្វ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សត្វ​ក្នុងស្រុក ។

៣. ការ​ផ្តល់​នូវ​អាហារ​សុវត្ថិភាព និង​អនាម័យ
បច្ចុប្បន្ន​នេះ អ្នក​ប្រើប្រាស់​ជា​ច្រើន​ទិញ​អាហារ​ពី​ទីផ្សារ​ដែល​មិន​មានការ​ធានា​ជាក់លាក់​អំពី​ប្រភព​ដើម​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ចំពោះ​សុខភាព​សាធារណៈ ។ ដូច្នេះ ក្រុមហ៊ុន ស៊ី​.​ភី​ប្តេជ្ញា​ផ្តល់​នូវ​ផលិតផល​អាហារ​ប្រកបដោយ​គុណភាព អនាម័យ​សុវត្ថិភាព និង​អាហារូបត្ថម្ភ​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា អ្នក​បរិភោគ​ទាំងអស់​អាច​ជឿជាក់​លើ​ផលិតផល ស៊ី​.​ភី​.​បាន ។​គ្រប់​ផលិតផល​ចំណីអាហារ​ទាំងអស់​របស់ ស៊ី​.​ភី​. យើង​ទទួល​បាន​ស្តង់ដារ​អន្តរជាតិ​ដែល​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដូច​ជា​ស្តង់ដារ​អន្តរជាតិ GHP HACCP និង HALAL លោក​អ្នក​អាច​បរិភោគ​ដោយ​ភាព​ជឿជាក់ «​អាហារ​សុវត្ថិភាព ជឿជាក់​លើ​ស៊ី​.​ភី​.» ។

រូបភាព​រួម​គ្នា​រវាង​គណៈប្រតិភូ​ និង​លោក​អគ្គនាយក​ព្រមទាំង​ថ្នាក់ដឹកនាំ​ ស៊ី​.​ភី​.​នៅ​មុខ​រោងចក្រ​ចំណី​សត្វ
Pictures between the delegation and General Director as well as C.P’s leaders in front of feed mill

លោក Wittaya Kreangkriwit អគ្គនាយក​ក្រុមហ៊ុន ស៊ី​.​ភី​.​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ស៊ី​ភី ខេ​ម​បូ​ឌា បាន​បាន​ដំណើរការ​នៅ​កម្ពុជា​ជា​ប្រមាណ ២៩ ឆ្នាំ រួច​មក​ហើយ​ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករ​អំពី​ការ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម បច្ចេកទេស​ការ​ចិញ្ចឹមសត្វ និង​ប្រមូល​ទិញ​វត្ថុធាតុដើម​របស់​កសិករ​ក្នុងស្រុក ដូច​ជា ពោតក្រហម ដំឡូង​មី កន្ទក់ ក​ញ្ចុ​ង​អង្ករ ស្រូវ និង​វត្ថុធាតុដើម​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ជាង ១០០០ គ្រួសារ ។ ក្រុមហ៊ុន​បាន​នាំ​យក​បច្ចេកវិទ្យា​ដែល​មាន​ស្តង់ដារ​ពិភពលោក​មក​អនុវត្ត​ក្នុង​អាជីវកម្ម និង​រួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ លើស​ពី​នេះ​ក្រុមហ៊ុន បាន​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ព្រមទាំង​ដើរតួ​នាទី​ដ៏​មាន​សារសំខាន់​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។ ក្រុមហ៊ុន​បាន​ខិតខំ​បំពេញបេសកកម្ម​ក្នុង​ការ​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​អាហារ​ដែល​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ ដើម្បី​ចង់​ឃើញ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ និង​គុណភាព​ជីវិត ។

ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី ២ នៃ​ព្រឹទ្ធសភា បាន​បាន​ជួប​ពិភាក្សា សន្ទនា​ជាមួយ ឯកឧត្តម ម៉​ម ប៊ុ​ន​នាង ឯកឧត្តម​បណ្ឌិត សេង សុភាព និង​តំណាង​ក្រុមហ៊ុន ស៊ី​.​ភី​. អំពី បច្ចេកវិទ្យា​ចិញ្ចឹមសត្វ និង​ការ​ផ្សារ​ភ្ជាប់​រវាង​វិស័យ​ឯកជន និង​គ្រឹះស្ថានឧត្តមសិក្សា ដើម្បី​ឆ្ពោះទៅ​កាន់ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ឧត្តម​សិក្សា​មួយ​ចំនួន​នា​ពេល​អនាគត ។

ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី ២ នៃ​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​ដោយ​សង្ខេប​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារៈសំខាន់​ខ្ពស់​ក្នុង​ការ​បន្ថែម​ចំណេះដឹង និង​ពង្រឹង​ទំនាក់ទំនង​វិស័យ​ឯកជន និង​សាធារណៈ ព្រមទាំង​បង្កើន​សមត្ថភាព​សិស្ស​និស្សិត ​ក្នុង​ការ​យល់​ដឹង​អំពី​ចំណី​សត្វ និង​ឧស្សាហកម្ម​អាហារ ។ ទន្ទឹម​នឹង​នេះ​ថែម​ទាំង​ផ្តល់​ឱកាស​បន្ថែម ​ដល់​សមាជិក​ព្រឹទ្ធសភា មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា តំណាង​គ្រឺះ​ដ្ឋា​ន​ឧត្តម​សិក្សា សិស្ស​និស្សិត បាន​យល់​ដឹង​និង​ស្វែង​យល់​ពី​ដំណើរការ​ណ៏​ចាប់តាំងពី​ការ​ចិញ្ចឹមសត្វ​រហូត​ដល់​ការ​កែ​ច្នៃ​ជា​អាហារ​របស់​ក្រុមហ៊ុន ស៊ី​ភី ។ លោក​បាន​អះអាង​ពី​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋសភា​ជា​ប្រព័ន្ធ​សាធារណៈ​ក្នុង​ការ​ជំរុញ​វិស័យ​កសិឧស្សាហកម្ម​ឱ្យ​រីក​ចម្រើន​ក្នុង​ទិស​ដៅ​និរន្តរភាព ។

ក្រុមហ៊ុន CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូត​ដល់​ប​ច្ចប្ប​ន្ន​នេះ​បាន​រយៈពេល ២៩ ឆ្នាំ ស្ថិត​ក្រោម​ចក្ខុវិស័យ «​ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការ​ចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) ហើយ​ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរការ​អាជីវកម្ម​ហាង​លក់រាយ​នឹង​អាហារ​ជា​ច្រើន​ដូច​ជា CP Fresh Shop , Five Star, Star Coffee នឹង Hi-Pork ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ និង​បរិស្ថាន ៕ អត្ថបទ​សហការ

QR Code-Web site CP Cambodia
QR Facebook CP Cambodia
QR Youtube CP Cambodia
QR Facebook CP Fresh shop