ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ផ្ញើសាលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ ឆ្នាំ ឈានចូល ៩២ ឆ្នាំ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្តម ម៉ប់ សា​រិ​ន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ដ្រីរាជការ​ទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ ។

យើងខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី សូមមានកម្លាំងពលានុភាព បញ្ញា ញាណភ្លឺថ្លា និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ក្នុងការជួយ ដឹកនាំយ៉ាងសកម្មកសាង ការពារ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែ នឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ