ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ ៖ បងប្អូន​កម្មករ​អាច​ទៅ​ធ្វើការ​នៅទីតាំង​ថ្មី និង​ទទួលយក​ដំណោះស្រាយ ​ដោយទូទាត់​ជា​អត្ថប្រយោជន៍ពី​រោងចក្រ​សម្រាប់​បងប្អូន​ដែល​មិន​ចង់ទៅ​ទីតាំង​ថ្មី​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា សម្រាប់​ករណី​នៃ​ការ​ប្តូរ​ទីតាំង​របស់​រោងចក្រ​គ​ល័​រ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្របសម្រួលផ្តល់​ជម្រើស​ចំនួន ​២​ ជូន​បងប្អូន​កម្មករ…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា សម្រាប់​ករណី​នៃ​ការ​ប្តូរ​ទីតាំង​របស់​រោងចក្រ​គ​ល័​រ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្របសម្រួលផ្តល់​ជម្រើស​ចំនួន ​២​ ជូន​បងប្អូន​កម្មករ ។

គឺ​ទី​ ១. ភាគី​រោងចក្រ​នៅ​តែ​បន្ត​ទទួលយក​បងប្អូន​ដែល​ព្រមទៅ​ធ្វើការ​នៅ​ទីតាំង​ថ្មី​ដែល​នៅ​ស្រុក​បាទី ខេត្តតាកែវ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៤០​គីឡូ​ម៉ែត្រពី​ទីតាំង​បច្ចុប្បន្ន​ ដែល​រោងចក្រ​មាន​ភាព​ទំនើប និង​ទីតាំង​ទូលាយ​ជាង​ដែល​ផ្តល់​ផា​សុភាព​ជូន​បងប្អូន​កម្មករ​ ។

ទី​២. ភាគី​រោងចក្រ​បាន​ព្រមព្រៀង​គិតគូរ​អត្ថប្រយោជន៍​ជូន​កម្មករ​ដែល​មិន​ចង់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ស្រប​តាម​ច្បាប់​មិន​ឱ្យ​បងប្អូន​បាត់​ប្រយោជន៍​នោះ​ឡើយ ​។

សូម​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល បាន​ចុះ​ដោះស្រាយ​ផ្ទាល់​ នៅ​រោងចក្រ​គ​ល័​រដែ​ល​មា​នទី​តាំងនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ ​២០២៥ ​ម្សិលមិញ​ដោយ​យកចិត្តទុកដាក់​បំផុត និង​ឈរ​លើ​គោលការណ៍​រក្សា​ឱ្យ​បាន​ប្រយោជន៍ ​ជូន​កម្មករ​របស់​យើង និង​រក្សា​អ្នក​វិនិយោគ​ដដែល​ដើម្បី​បន្ត​បង្កើត​ការងារ​ជូន​ កម្មករ​ដែល​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ដដែល​រូប​នេះ ​៕ អត្ថបទសហការ