ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យឯកជនឈានមុខគេពីរ ចាប់ដៃគ្នាបង្កើនសេវាកម្ម និងផ្តល់បទពិសោធន៍ថ្មីជូនអ្នកជំងឺ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ អឃីត បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការអំពីកិច្ចសហប្រតិបត្តិការ នូវភាពជាដៃគូក្នុងគោលបំណងពង្រឹងនិងបង្កើនសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់អតិថិជន…

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ អឃីត បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការអំពីកិច្ចសហប្រតិបត្តិការ នូវភាពជាដៃគូក្នុងគោលបំណងពង្រឹងនិងបង្កើនសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។ ពិធីនេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យអរៀន​ដា​អន្តរជាតិ កាលពីរសៀលថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ ២០២៥ ។​ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ អឃីត នេះ មានការចូលរួមពីគណៈធិបតី ដោយលោកវេជ្ជបណ្ឌិត Gareth Shalley ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងលោក Emerson M. Mar ជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អឃីត ។​

លោកវេ​ជ្ជ​បណ្ឌិ​ត Gareth Shalley បានមានប្រសាសន៍ថា «ការប្រកាសនៅក្នុងថ្ងៃនេះជាសក្ខីភាពមួយចំពោះបេសកកម្មរួមគ្នារបស់មន្ទីរពេទ្យទាំងពីរ ។ តាមរយៈការចាប់ដៃគ្នាជាមួយ មន្ទីរពេទ្យអឃីត នេះគឺជាការបើកទំព័រថ្មីដ៏សំខាន់មួយសម្រាប់មន្ទីរពេទ្យទាំងពីរផងដែរ» ។

លោកប្រធាននាយកប្រតិបត្តិ​ Emerson M. Mar ក៏បានបន្ថែមថា «ជាមួយភាពជាដៃគូនេះ យើងកំពុងតែរួមគ្នាបង្កើននូវភាពខ្លាំងរបស់យើង ជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដើម្បីនាំយកសេវាកម្មថែទាំយ៉ាងទូលំទូលាយ និងឈានមុខគេជូនដល់អ្នកជំងឺ ។ លោកបានបន្តថា «យើងរួមគ្នា ដើម្បីពង្រឹង សេវាវេជ្ជសាស្រ្ដអោយឈានទៅរកកម្រិតខ្ពស់ ហើយយើងក៏ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អទៅវិញទៅមក ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនគ្រប់រូប
» ។

ក្នុងនោះផងដែរ ដើម្បីអបអរសាទរនូវកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យទាំងពីរ ក៏បានដាក់លក់ជាផ្លូវការនូវ កាតសមាជិក ដោយកាត​សមាជិកនោះ មាន​ពីរប្រភេទ គឺ ផ្លាទីនីម និង​ប្រាក់ ។ គ្រប់ប្រភេទនីមួយៗ ផ្តល់នូវអត្ថប្រយោជន៍ពិសេស ដែលអាចប្រើប្រាស់បានទាំងនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យ អឃីត រួមទាំងអត្ថប្រយោជន៍នានាពីដៃគូជាច្រើនទៀតផងដែរ ។

សម្រាប់​ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ ៖ ០៨១​ ៨១១ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩ (មន្ទីរពេទ្យអន្តរជាតិ អរៀនដា) និង​ ០១២​ ៣២២ ០២៥ / ០៨៦ ៩៩៩ ៥២៨ / ០៩៨ ៩៤១ ៧៥៨ (មន្ទីរពេទ្យ អឃីត) ៕ អត្ថបទសហការ